អត្ថបទពាណិជ្ជកម្ម
ទន្ទឹងរង់ចាំ​យូរហើយ​! ពេលនេះ Oppo នាំយក​កំពូល​ស្មា​ត​ហ្វូ​ន RAM យក្ស 12GB របស់ខ្លួន​មក​កម្ពុជា ដែល​រូបរាង និង​សមត្ថភាព ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជាមួយនឹង​កញ្ចប់​កាដូ​ពិសេស​
21, Nov 2019 , 1:55 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្ងៃទី 20 ខែវិច្ឆិកា​ឆ្នាំ 2019 ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ដាក់លក់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី RAM យក្ស​លើកដំបូង​របស់ខ្លួន​ទំហំ 12GB នៅ​កម្ពុជា​។ តម្លៃ​ស្មា​ត​ហ្វូ​ន RAM យក្ស 12GB នេះ​កម្ពុជា គឺ​ត្រឹមតែ $899 ប៉ុណ្ណោះ ជាមួយនឹង​សមត្ថភាព​ថត Zoom ដ៏​អស្ចារ្យ ដល់​ទៅ 60 ដង​។​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី RAM យក្ស​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន “OPPO Reno 10x Zoom 12GB Special Edition” ដែល​កើតចេញពី​កំណែ Update ស្មា​ត​ហ្វូ​ន​រៀមច្បង​របស់ខ្លួន គឺ OPPO Reno 10x Zoom ដែល​បាន​បង្ហាញខ្លួន កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​កន្លង​ទៅនោះ​។ ស្មា​ត​ហ្វូ​ន​នេះ ត្រូវបាន​ទទួលស្គាល់ថា ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទាន់សម័យ គ្មាន​ពីរ តំណាង​ឲ្យ​ការតស៊ូ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​។​


 
​ល្បឿន​ដំណើរការ​ទូរស័ព្ទ​កាន់តែ​លឿន​
 
​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 10x Zoom 12GB Special Edition ត្រូវបាន​ក្រុមហ៊ុន OPPO ធ្វើ​កំណែ Update RAM​ទំហំ​ធំ​មហិមា គឺ 12GB​។ ជាមួយនឹង RAM ទំហំ​យក្ស 12GB  ម៉ាស៊ីន AI ជំនា​ន់ទី​4 បូករួម​ទាំង CPU ស្មា​ត​ហ្វូ​ន (​ថាមពល​កើនឡើង 45%) អ្នកប្រើប្រាស់​អាច​រីករាយ ប្រកប​មុខ​ជំនួញ​ធំៗ​លើ​អន​ឡាញ ដូចជា​បើក​ដំណើរការ Online Shop ដែល​ហៅ​កាត់​ថា e-commerce, ថ្នាក់​សិក្សា សិក្ខាសាលា សន្និសីទ​លើ​អន​ឡាញ និង​ការជួញដូរ​ភាគហ៊ុន​លើ​អន​ឡាញ លឿន​រលូន​ទាន់​ចិត្ត​។ ក្រៅពីនេះ លោកអ្នក​អាច វីដេអូ Live, Download រូបភាព ខ្សែភាពយន្ត ឬ​ឯកសារ​ទំហំ​ធំៗ​, ផ្ញើ​សារ​, ឈែ​ត ឬក៏​បើក​ដំណើរការ Apps ផ្សេងៗ​ច្រើន ក្នុងពេល​តែមួយ កាន់តែ​លឿន​រហ័ស ឥត​ទាក់ មិន​ធ្លាប់មាន​ពីមុនមក​។ 
 
​បច្ចេកវិទ្យា​ថ្មី​ទំនើប Zoom បាន​60​ដង​
 
OPPO Reno 10x Zoom 12GB Special Edition បង្កប់​មក​នូវ​បច្ចេកវិទ្យា​ថ្មី​សន្លាង គឺ Zoom រហូតដល់​ទៅ​60​ដង បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ការ​ផ្តិត​យក​ទិដ្ឋភាព​ឆ្ងាយៗ ដូចជា​ឯកសារ​លើ​អេក្រង់ LED នៃ​អង្គប្រជុំ​ធំៗ ខ្នាត​អន្តរជាតិ ឬ​កម្មវិធី​បើកសម្ពោធ​ផលិតផល​ថ្មី ឬ​ព្រឹត្តិការណ៍​នានា នៅ​ទីប្រជុំជន​។ 



​រូបរាង​កាន់តែ​កាលី​ប ទាន់សម័យ ជាមួយនឹង​ពណ៌​ថ្មី 
 
​មិន​ត្រឹមតែ​បន្ថែម​រ៉េ​ម​ធំ​ជាង​មុន​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​បាន​រចនា​ពណ៌​ថ្មី ដែលមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ខ្លាំង លក្ខណៈ​បែប Gradient គឺ Ocean Blue លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 10x Zoom 12GB Special Edition ហើយ​រក្សា​ការ​ឌី​ហ្សា​ញ Logo ស៊ីមេទ្រី​គ្នា ចំ​កណ្តាល និង ជា​អក្សរ «Designed by OPPO» ជា​ស្ទីល​កំពុង​ពេញនិយម​ដដែល​។ 
 
​រីករាយ​ថតរូប​ឥត​ដែន​កំណត់​
 
OPPO Reno 10x Zoom 12GB Edition មិន​ត្រឹម​តែមាន រ៉េ​ម​ធំ រូបរាង និង​ការ​រចនា​ស្រស់ស្អាត​បែប​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ 3​គ្រាប់  មាន​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ អមដោយ O-Dot ផលិត​ពី​សេ​រ៉ា​មិច សម្រាប់​ការពារ​មិន​ឲ្យ​ងាយ​ខូច ឬ​សឹក​ឡេ​ន​កាមេរ៉ា​។ កាមេរ៉ា​មេ​រប​ស់វា មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា កាត់បន្ថយ​គ្រាប់ Noise (​ចំណុច​អុច​តូចៗ​) និង​បច្ចេកវិទ្យា HDR និង​មុខងារ Ultra Night Mode 2.0  អាច​ថត​ពេលយប់ បាន​យ៉ាងច្បាស់​ស្អាត​ល្អ ទាំង​រូបភាព​សន្លឹក និង​វីដេអូ​។ រឹតតែ​អែម កាមេរ៉ា​ទី​2 អាច​ពង្រីក​មុំ ថតរូប​ជួបជុំ​ក្រុមគ្រួសារ មិត្តភក្តិ ទេសភាព​បាន​កាន់តែ​ទូលាយ រហូតដល់​ទៅ 120° (wide-angle)​។ កាមេរ៉ា​ទី​3 ទំហំ 13MP បំពាក់​មក​នូវ​បច្ចេកវិទ្យា 10x hybrid zoom ដែល​អម​មក​ជាមួយនឹង​បច្ចេកវិទ្យា 60x Digital Zoom អាច​ថត Zoom បាន​ប្រវែង​វែង និង​ច្បាស់​ល្អ​។ 
 
 
​ជាពិសេស បច្ចេកវិទ្យា​ទប់​លំនឹង OIS មួយគូ​របស់​វា អាច​ថតរូប​ភាព ឬ​វីដេអូ ក្នុងស្ថានភាព​រង្គើ​ខ្លាំង នៅតែ​ស្អាត នៅតែ​ច្បាស់ និង​មាន​លំនឹង​ល្អ​។ ចំណែកឯ​កាមេរ៉ា​មុខ បង្កប់ខ្លួន​បែប​ព្រុយ​ត្រី​ឆ្លាម អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​យ៉ាងតិច 200,000​ដង ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចូល​យ៉ាង​រហ័ស ដោយ​ស្វ័យប្រវត្តិ នៅពេលដែល​ធ្លាក់​ម្តងៗ​។ លោកអ្នក​អាច​រីករាយ នឹង​ការថតរូប​ស៊ែ​ល​ហ្វី​ឥត​សំចៃ​ដៃ តាម​ចំណង់​ចំណូលចិត្ត ជាមួយនឹង​កាមេរ៉ា​មុខ 16MP មាន​ភ្លើង​ជំនួយ​បែប​ស្រទន់ និង​មុខងារ AI Beauty 2.1 ដែល​ជួយ​ឲ្យ​រូបភាព​របស់លោក​អ្នក ស្រស់ស្អាត​បែប​ធម្មជាតិ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​កម្មវិធី Edit ផ្សេងៗ​ឡើយ​។ 


 
​ស្មា​ត​ហ្វូ​ន OPPO Reno 10x Zoom 12GB Special Edition ប្រើប្រាស់​បន្ទះ​ឈី​ប Qualcomm Snapdragon 855 ប្រតិបត្តិការ​ដោយ ColorOS 6 (Android 9.0)​មាន​រ៉េ​ម 12GB ភ្ជាប់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost 2.0 អង្គ​ផ្ទុក​ទិន្នន័យ​ធំ 256GB អាច​ផ្ទុក រូបថត​ជាង 40000​សន្លឹក ហ្គេម​ខ្នាត​ធំ​ជាង 200​ហ្គេម និង​ភាពយន្ត​កម្រិត​ច្បាស់​ជាង​700​រឿង មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ រហូតដល់​ទៅ 4065mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 (USB Type-C)​។ វា​មាន​អេក្រង់ AMOLED លាត​ពេញ 6.6” និង​មុខងារ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ កាន់តែ​សុវត្ថិភាព កាន់តែ​លឿន និង ដោះ​សោ​ក្នុង​រយៈពេល​ត្រឹមតែ 0.35 វិនាទី​ប៉ុណ្ណោះ​។​
 
​លោកអ្នក អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 10x Zoom 12GB Special Edition ចាប់ពី​ថ្ងៃទី​20 ខែវិច្ឆិកា ឆ្នាំ​2019  នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា ទូទាំងប្រទេស​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ $899 នឹង​ទទួលបាន​កាដូ​បន្ថែម​ដូចជា VOOC Flash Charge Power Bank 10000 mAh ស៊ីម​ស្មា​ត​លេខ​ពិ​សេ )Silver) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍ ដែលមាន​តម្លៃ​សរុប $170​។ សូម​ប្រញាប់​រួសរាន់​ឡើង កញ្ចប់​កាដូ​ពិសេស​នេះ ផ្តល់ជូន​ចំពោះតែ​អតិថិជន ដែល​ទិញ​ចាប់ពី​ថ្ងៃទី​20 ខែវិច្ឆិកា ដល់​ថ្ងៃទី​3 ខែធ្នូ ឆ្នាំ​2019 តែប៉ុណ្ណោះ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com