អត្ថបទពាណិជ្ជកម្ម
ធនាគារ​ហ្វី​លី​ព ប្រកាស​បើក​សាខា​ថ្មី​តំណាង​ឲ្យ​«​សាខា​គំរូ​» បន្ទាប់ពី​ច្របាច់​បញ្ចូល​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត​
21, Nov 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ធនាគារ​ហ្វី​លី​ព (PhillipBank) នៅថ្ងៃនេះ បានប្រកាស​បើក​សាខា​ថ្មី​មួយ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម  រាជធានី​ភ្នំពេញ​។ សាខា​ថ្មី​នេះ​ត្រូវបាន​រចនា​យ៉ាង​ពិសេស នឹង​ដើរតួនាទី​ជា​សាខា​គំរូ​មួយ សម្រាប់​សាខា​ទាំង​៨៩​កន្លែង​របស់ខ្លួន នៅ​ទូទាំងប្រទេស ក្រោយ​ធនាគារ​នេះ បាន​ច្របាច់​បញ្ចូល​ជា​ផ្លូវការ​តាម​ការគ្រោងទុក ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត (Kredit)​។
 
​កម្មវិធី​កាត់​ខ្សែបូរ​សម្ពោធ​សាខា​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​, មន្ត្រី​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា និង​លោក Lim Hua Min អគ្គនាយក​ធនាគារ​ហ្វី​លី​ព​។ សាខា​ថ្មី​មួយ​នេះ ដែល​ត្រូវបាន​រចនា​ជាមួយនឹង​ពណ៌​ខៀវចាស់ និង​ពណ៌​ទឹកក្រូច​ដ៏​រស់​រវើក តំណាង​ឲ្យ​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​អភិវឌ្ឍ​ធនាគារ​ហ្វី​លី​ព (PhillipBank) ឲ្យ​ទៅជា​ធនាគារពាណិជ្ជ​ផ្តល់​សេវា​ពេញលេញ​មួយ ដើម្បី​បម្រើ​ដល់​ក្រុមហ៊ុន​សាជីវកម្ម អាជីវកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម និង​មីក្រូហិរញ្ញវត្ថុ​ខ្នាតតូច ជាមួយនឹង​ការបម្រើ​សេវាកម្ម​ទូទាំងប្រទេស​។​


 
​លោក Lim Hua Min (​លីម ហួ​មីន​) អគ្គនាយក​ក្រុមហ៊ុន​ហ្វី​លី​ព មានប្រសាសន៍​ក្នុង​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​សាខា​ថ្មី​នេះ​ថា​៖ «​សាខា​គំរូ​របស់​យើង ដែល​ស្ថិត​លើផ្លូវ​កម្ពុជា​ក្រោម បង្ហាញ​ពី​បំណងប្រាថ្នា​របស់​យើង ឆ្ពោះទៅកាន់​វិថី​ថ្មី​ក្នុង​វិស័យ​ធនាគារ ពោលគឺ​ចាប់ពី​រូបរាង​ដែលមាន​ការកែប្រែ​ថ្មី និង​ទាន់សម័យ រហូតដល់​មុខងារ​ថ្មីៗ​ជាច្រើន ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​បំណង​ដើម្បី​ផ្តល់នូវ​បទពិសោធ​ដល់​អតិថិជន​បន្ថែមទៀត ដូចជា​សេវា​អាទិភាព (Phillip Priority) និង​សេវា​បម្រើ​អតិថិជន ដែល​ត្រូវបាន​គាំទ្រ​ដោយ​ប្រព័ន្ធ​ធនាគារ​ស្នូល​ថ្មី​មួយ និង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ របស់​បុគ្គលិក​តាម​សាខា​»​។ 
 
​សាខា​គំរូ​ដែល​ស្ថិតនៅ​ផ្លូវ​កម្ពុជា​ក្រោម​នេះ ត្រូវបាន​អភិវឌ្ឍ​ការសាងសង់​ទាំងស្រុង ដោយ​ក្រុម​មួយ ដែល​ដឹកនាំ​ដោយ លោក Andrew Liew អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​ធនាគារ​បុគ្គល នៃ​ធនាគារ​ហ្វី​លី​ព​។ 
 
​បច្ចុប្បន្ន PhillipBank មាន​សាខា​ចំនួន​៦​កន្លែង នៅ​រាជធានី​ភ្នំពេញ ស្រប​ពេលដែល​ស្ថាប័ន ក្រេ​ឌី​ត មាន​៨៣​សាខា ទូទាំងប្រទេស​កម្ពុជា​។ ការច្របាច់បញ្ចូលគ្នារ​វាង​គ្រឹះស្ថាន​ទាំង​២ នឹងធ្វើ​ឲ្យ PhillipBank ក្លាយជា​ធនាគារ​ដែលមាន​សាខា​ច្រើនជាងគេ​បំផុត​ទី​៣​នៅ​កម្ពុជា ដែល​បម្រើ​ជូន​នូវ​រាល់​សេវា​ធនាគារពាណិជ្ជ​ទាំងអស់ ទៅកាន់​អតិថិជន​ទូទាំងប្រទេស​កម្ពុជា​។ គ្រឹះស្ថាន​ឯកជន ដែល​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​ថ្មី​នេះ ដែល​នឹង​ប្រតិបត្តិ​ក្រោម​ការប្រើប្រាស់​ឈ្មោះ​ធនាគារ​ហ្វី​លី​ព (PhillipBank) នឹង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន PhillipCapital ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​តំបន់ ដោយមាន​ទីតាំង​ច្រើនជាង​១៦​ប្រទេស និង​ទ្រព្យសម្បត្តិ ក្នុង​ទឹកប្រាក់​ច្រើនជាង ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ការគ្រប់គ្រង​រប​ស់​ខ្លួន​។ 


 
​លោក លីម ហួ​មីន​(Lim Hua Min) អគ្គនាយក​ធនាគារ​ហ្វី​លី​ព បាន​ថ្លែងថា​៖«​នេះ​គឺជា​ថ្ងៃ​ដ៏​រំភើប​សម្រាប់​ធនាគារ PhillipBank កម្ពុជា ដែល​រួម​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​២​ទៀត​របស់​យើង នៅទីនេះ រួមមាន Phillip General និង Phillip Life នឹង​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ស្រទាប់     វណ្ណៈ នូវ​រាល់​សេវា​ហិរញ្ញវត្ថុ និង​សេវា​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដ៏​ទូលំទូលាយ​បំផុត ទូទាំង​កម្ពុជា​»​។ 
 
​អំឡុងពេល​នៃ​ការបើក​ឲ្យ​ដំណើរ​ការមិន​ផ្លូវការ​ជា​លើកដំបូង នៅឯ​សាខា​គំរូ​ថ្មី​នេះ ការឆ្លើយតប​របស់​អតិថិជន​ដ៏​ច្រើន​លើសលុប បាន​ស្ថិតក្នុង​កម្រិត​ជា​វិជ្ជមាន ហើយ​ក្រោម​ការធ្វើអង្កេត​របស់​ធ​នាគារ PhillipBank អតិថិជន ៩៦% បាន​និយាយថា ពួកគាត់ ពេញ​ចិត្តនឹង​ទីតាំង​របស់​សាខា​នេះ ហើយ​ភាគច្រើន​នៃ​អ្នកចូលរួម​ការស្ទង់មតិ បញ្ជាក់ថា ពួកគាត់​ពេញចិត្ត​នឹង​ការ​រចនា​ថ្មី និង​ការធ្វើ​សហ​សម័យ​ផ្សេងៗ​។ ក្នុងការ​ស្ទាបស្ទង់​មតិ​ដដែល​លើ​អតិថិជន ១០០​នាក់ នៅឯ​សាខា​គំរូ​ថ្មី​នេះ​ច្រើនជាង​៩៥% ក៏បាន​ឆ្លើយតប​ផងដែរ​ថា ពួកគាត់​ពេញ​នឹង​សេវា​អាទិភាព (Phillip Priority) ហើយ​ភាគច្រើន​បាន​បញ្ជាក់ថា ពួកគាត់​នឹង​ណែនាំ​ធនាគារ​នេះ ដល់​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​របស់ខ្លួន​។ 
 
​លោក Andrew Liew បាន​បញ្ជាក់ថា ការរីកចម្រើន​ក្នុង​អាជីវកម្ម នៅឯ​សាខា​គំរូ​ថ្មី​នេះ បើ​គិត​ចាប់តាំងពី​ការបើក​ឲ្យ​ដំណើរការ​សាកល្បង​ជា​លើកដំបូង ពិតជា​ផ្តល់​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការរីកចម្រើន​នេះ ត្រូវបាន​រំពឹងទុក​ថា នឹង​បន្ត​កើនឡើង​ឥតឈប់ឈរ បន្ទាប់ពី​ការបើក​សម្ពោធ​សាខា​ថ្មី​នេះ​ជា​ផ្លូវការ​នៅថ្ងៃនេះ​។ 


 
​ការបណ្តាក់ទុន​របស់​ក្រុមហ៊ុន PhillipCapital នៅ​កម្ពុជា បាន​ចាប់​ឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩ ដែល​នៅពេលនោះ ក្រុមហ៊ុន​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជា​លើកដំបូង​របស់ខ្លួន ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅលើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ First Finance ដែល​ត្រូវបាន​គេ​ស្គាល់ កាលពី​ពេលនោះ​ថា ជា First Home​។ បច្ចុប្បន្ន ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា មាន​ចំនួន​ទឹកប្រាក់​ច្រើនជាង ១១០​លាន​ដុល្លារ​អាមេរិក ទៅលើ​វិស័យ​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ក្រុមហ៊ុន​ធានារ៉ាប់រង​លើ​អាយុជីវិត និង​សេវា​មីក្រូហិរញ្ញវត្ថុ​។ 
 
​លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​នៅ​កម្ពុជា បាន​ថ្លែង​អំឡុងពេល​ពិធី​បើកសម្ពោធ​ថា​៖«​ទំនាក់ទំនង​រវាង​សិង្ហ​បុ​រ​-​កម្ពុជា មិន​ត្រឹមតែ​ផ្តោតលើ​ពាណិជ្ជ និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ខណៈដែល​សហគមន៍​សិង្ហ​បុរី​នៅ​នេះ ក៏​ផ្តោតជាសំខាន់​លើ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ផងដែរ​។ លោក Michael Tan បញ្ជាក់ថា លោក​ពិតជា​រីករាយ​ណាស់ ក្នុងការ​បញ្ជាក់ថា PhillipBank មានការ​ប្តេជ្ញាចិត្ត ក្នុង​ការជួយ​ដល់​សហគមន៍​កម្ពុជា ជាមួយនឹង​គំនិត​ផ្តួចផ្តើម​លើ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ជា​យុទ្ធសាស្ត្រ លើ​វិស័យ​ពិការភាព និង​សិល្បៈ ការអប់រំ និង​សហគមន៍​ការងារ​នៅតាម​ខេត្ត​។ 
 
​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​រូបនេះ បានបញ្ជាក់​បន្តថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​រឹងមាំ​រវាង​សិង្ហ​បុរី និង​កម្ពុជា ក្នុង​គ្រប់​កម្រិត និង​គ្រប់​វិស័យ​ទាំងអស់ នឹង​បង្កើត​ឲ្យ​មាន​លទ្ធផល​ដ៏​ល្អ​ដល់​អនាគត​របស់​ប្រទេស​ទាំង​២៕ 












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com