កីឡាជាតិ
ជាតិ
ប៊ុន​ហៀ​ង និង​សុខ​ផេង ស្ថិតក្នុង​ចំណោម​កីឡាករ​កម្ពុជា២០​រូប សម្រាប់​ឈុត​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​
21, Nov 2019 , 4:35 pm        
រូបភាព
​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង និង​កែវ សុខ​ផេង នឹង​រួម​ដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម (Sea Game) ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​។ អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda បាន​សម្រេចយក ប៊ុន​ហៀ​ង សមាជិក​ក្រុម​ការពារជាតិ និង​សុខ​ផេង​របស់​វិសាខា ជា​កីឡាករ​លើស​អាយុ​២២​ឆ្នាំ (U-22) សម្រាប់​កូតា​ព្រឹត្តិការណ៍​តំបន់​អាស៊ាន​នេះ​។​


 
​កីឡាករ​ទាំង​២០​រូប របស់​គោព្រៃ​កម្ពុជា រួមមាន រ៉ឹង ប៊ុន​ហៀ​ង កែវ សុខ​ផេង ស៊ិន សុ​ផា​ណាត់ អ៊ិន សូ​ដា​វីដ អ៊ុក សុវណ្ណ សឿត បារាំង ម៉ៅ ពិសិដ្ឋ ជា វេស​លី ហ៊ុល គឹម​ហ៊ុយ សេត រ៉​ស៊ី​ប ទេស សម្បត្តិ សៀង ច​ន្ធា កាន់ ពិសាល យ៉ើ សា​ហ្វី កែន ច័ន្ទ​សុភ័ក្ត្រ យ៉ើ មូស្លីម កែវ សុខ​សិលា ស៊ិន កក្កដា ឆេង ម៉េង និង អ៊​ន ចាន់​ប៉ូ​លីន​។​

កម្ពុជាស្ថិតក្នុងពូល A រួមជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

Tag:
 Sea Games
© រក្សាសិទ្ធិដោយ thmeythmey.com