អត្ថបទពាណិជ្ជកម្ម
ផលិតផល​«​មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​» បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ទូទាំង​រាជធានី​ឲ្យ​ប្រជាជន​បាន​ភ្លក្ស និង​ស្គា​ល់ពី​ផលិត​ពី​ស្នាដៃ​កូន​ខ្មែរ​
21, Nov 2019 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ភ្នំពេញ​៖ យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​«​មី​ជាតិ​» ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការតាំង​បង្ហាញ​នៅតាម​ទីសាធារណៈ ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម កាសែត វិទ្យុ  ទូរទស្សន៍ អ៊ីនធឺណិត និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​។ រូបភាព​នៃ​ការផ្សព្វផ្សាយ​ធ្វើឡើង​តាម​ការ​ភ្លក្ស ឬ​លក់ ខ្លះ​ជា​អត្ថបទ​ព័ត៌មាន ខ្លះ​ជា​រូបភាព​តាំង​បង្ហាញ និង​ខ្លះ​ជា​វីដេអូ​ផ្សព្វផ្សាយ​។ នាពេល​បច្ចុប្បន្ន សន្ទុះ​នៃ​ការគាំទ្រ​ចំពោះ​ផលិតផល​មី​ជាតិ កាន់តែ​កើត​ឡើងជា​បន្តបន្ទាប់​។​
 
​ដើម្បី​ជំរុញ​ទៅដល់​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ព័ត៌មាន​អំពី​ផលិតផល​ដ៏​ថ្មី និង​មាន​គុណភាព​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជា​ក្រុមហ៊ុន​ផលិត​«​មី​ជាតិ​» បានរៀបចំ​កម្មវិធី​ប្រកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មួយទៀត ដើម្បី​ឲ្យ​ប្រជាជន​បាន​ស្គាល់ និង​មានឱកាស​ភ្លក្ស នូវ​ផលិតផល​ដែលមាន​គុណភាព​រសជាតិ​បែប​ខ្មែរ​មួយ​នេះ​។​
 
​យុទ្ធនាការ​នេះ ត្រូវបាន​ចាប់ផ្តើម​ប្រកាស​នៅក្នុង​បរិវេណ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក ដែលមាន​លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ជា​គណៈអធិបតី និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ក្រុមការងារ និង​ប្រជាជន​ទូទៅ​ជាច្រើន​នាក់​។ 


 
​នៅក្នុង​កម្មវិធី​ប្រកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​នេះ លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ បាន​មានប្រសាសន៍ថា​៖ «​មី​ជាតិ​ជា​សមិទ្ធផល​ថ្មី ដែល​ប្រជាជន​ភាគច្រើន អាច​នឹង​មិនទាន់បាន​ស្គាល់​នៅលើ​ទីផ្សារ​កម្ពុជា​នៅឡើយ​។ នេះ​ជា​បញ្ហា​ចម្បង​មួយ ដែល​ក្រុមហ៊ុន​បាន​ព្យាករណ៍​រួចមកហើយ និង​បាន​បង្កើត​នូវ​កម្មវិធី​ជាច្រើន ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ អំពី​ផលិតផល​មី​ជាតិ​នេះ​»​។ 
 
​លោកស្រី នាយិកា​ក្រុមហ៊ុន បាន​បន្តទៀតថា​៖«​យុទ្ធនាការ​ផ្សព្វផ្សាយ​មី​ជាតិ នៅថ្ងៃនេះ ជា​កម្មវិធី​មួយ​ដែល​យើង​រំពឹងទុក​ថា នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ស្គាល់ និង​ភ្លក្ស នូវ​រសជាតិ​នៃ​ស្នាដៃ​ខ្មែរ​មួយ​នេះ​»​។​
 
​យុទ្ធនាការ​ថ្មី​នេះ ត្រូវធ្វើឡើង​តាមរយៈ​ការ​ជិះ​កង់ និង​រ៉ឺម៉ក​កង់​បី ដើម្បី​ចែកចាយ​មី​ជាតិ​ដោយ​ឥតគិតថ្លៃ នៅតាម​ផ្សារ សាលារៀន និង​ទីសាធារណៈ ឬ​ទីប្រជុំជន ដែលមាន​ទីធ្លា​ទូលាយ នៅតាម​បណ្តោយ​ដងផ្លូវ​ធំៗ ទូទាំង​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក្រុមហ៊ុន​បានរៀបចំ​មី​ជាតិ ជាច្រើន​កេស កង់​ចំនួន​៦០ និង​រ៉ឺម៉ក​កង់​បី ចំនួន​៣០ ដែល​ចែកចេញជា​៦​ក្រុម និង​មាន​បិត​ស្លាក​សញ្ញា​មី​ជាតិ​ជាស​ម្គា​ស់ ដើម្បី​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ទៅតាម​កាលវិភាគ​កំណ​ត់​។​


 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក រោងចក្រ​ផលិតផល​មួយ​នេះ បាន​បើកសម្ពោធ ក្រោម​ស្លាក​សញ្ញា «​មី​ជាតិ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​ប្រជាពលរដ្ឋ​ជាច្រើន ដែល​បាន​ប្រព្រឹត្តទៅ នៅក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
 
​ក្រោម​ពាក្យស្លោក​ថា​«​មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​» មី​ជាតិ ត្រូវបាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស គឺ​រសជាតិ​ខ​គោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុប​មាន់​។ រសជាតិ​ទាំង​៣​នេះ ត្រូវបាន​ឆ្លងកាត់​ការពិសោធន៍ និង​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ និង​ការពេញនិយម​របស់​ប្រជាជន​ខ្មែរ​។ ការរួម​ផ្សំ​ជាមួយ​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន ព្រមទាំង​វត្ថុធាតុដើម និង​គ្រឿងផ្សំ​ក្នុងស្រុក និង​បរទេស គឺជា​គុណ​តម្លៃ ដែល​ក្រុមហ៊ុន      ផលិត​មី​ជាតិ បាន​ប្តេជ្ញាចិត្ត​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​នូវ​គុណភាព អត្ថប្រយោជន៍ និង​រសជាតិ​ដើម្បី​ខ្មែរ​។​
 
​ជា​ចុងក្រោយ លោកស្រី​នាយិកា​ក្រុមហ៊ុន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់   ចូលរួម​គាំទ្រ​ផលិតផល​ស្នាដៃ​ខ្មែរ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុងស្រុក​។ ដូច្នេះ ដើម្បី​ការរីកចម្រើន​របស់​ខ្មែរ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ យើង​ជា​កូន​ខ្មែរ​ត្រូវ​គាំទ្រ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​។  យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​៕























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com