កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
សឿយ វិសាល ស្ថិតក្នុងចំណោមកីឡាករកំពូលទាំង១០ ដែលឆ្មក់ទាត់បាល់ពីអ្នកចាំទី រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ខ្សែការពារ និងជាប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា សឿយ វិសាល ទទួលបានកាតលឿងទី២ (ស្មើកាតក្រហម) បន្ទាប់ពីលុកជើងទាត់បាល់ពីអ្នកចាំទីគូប្រជែង នាជំនួបវគ្គជម្រុះ World Cup 2022 ជុំទី២ ពូល C ដែលគោព្រៃកម្ពុជាចាញ់ម្ចាស់ផ្ទះហុងកុង ២-០។ អតីតកីឡាករល្បីៗលំដាប់ពិភពលោក ដូចជា Ronaldinho, Thierry Henry, Robin Van Persie និង Andrey Arshavin ជាដើមក៏ធ្លាប់ធ្វើរឿងបែបនេះរួចមកហើយដែរ។
ទង្វើរបស់ខ្សែការពារក្លិបព្រះខ័នរាជ្យស្វាយរៀង ដោយយកជើងទៅទាត់បាល់ពីអ្នកចាំទីហុងកុង ហើយទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រកម្ពុជាមួយចំនួននោះ ក៏មិនខុសអ្វីពីកីឡាករល្បីឈ្មោះជាច្រើនធ្វើរួចមកហើយនាអំឡុងការប្រកួត។
យ៉ាងណាក៏ដោយ យកជើងទៅទាត់បាល់ពីអ្នកចាំទីបែបនេះ ឃើញថាមានការពិន័យខុសៗគ្នាពីសំណាក់អាជ្ញាកណ្តាលកាត់សេចក្តី ហើយពេលខ្លះក៏គ្មានការពិន័យអ្វីដែរ។
ខាងក្រោមនេះជាវីដេអូ បង្ហាញពីកីឡាករបាល់ទាត់ល្បីឈ្មោះ១០រូប ដែលឆ្មក់យកបាល់ពីអ្នកចាត់ទី៖
Tag:
សឿយ វិសាល
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com