កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​កាណាដា​
22, Nov 2019 , 10:25 am        
រូបភាព
ដោយ:
​វីរ​កីឡាការិនី កែ ឡេង ឈាន​ចូលដល់​តំបន់​មេដាយ​ហើយ ក្រោយ​យកឈ្នះ​កីឡាការិនី​កាណាដា Bergeron Maryse ៣៤-២៨ នៅ​វគ្គ​៨​នាក់​ចុងក្រោយ​(១/៤) នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​។ តែ​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​កីឡាករ ឃួន លី​ហ៊ ដែល​បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្តក្រោយ​ចាញ់​កីឡាករ​ម៉ូ​ណា​កូ Buche Jean Philippe ៣៥-២៣ នៅ​វគ្គ​១/៤​។

 
​កីឡាការិនី កែ ឡេង ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី Khin Cherry Thet លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នៅ​វគ្គ​ពាក់​កណ្តា​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​ជាមួយគ្នា​នេះ ក្រុមយុវជន​ទី​២​កម្ពុជា​ដែលមាន​កីឡាករ ឃួន លី​ហ៊​, ភាព វ៉ា​ឃីម​, កុយ សុ​ភ័​ក្ត្រា និង គង់ កែវ​សុខា​ន់ បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់ ក្រោយ​យកឈ្នះ​ក្រុម​កីឡាករ​សាធារណរដ្ឋ​ឆែក​ក្នុង​លទ្ធផល ១៣-២ នៅ​វគ្គ​១/៨​។ កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​កីឡាករ​មក​ពី​អេ​ស្ប៉ា​ញ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕   

Tag:
 ប៉េតង់​
  កែ ឡេង​
  Junior & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com