អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែកចាយ TSNR Distribution Co., Ltd ធ្វើ​យុទ្ធនាការ​សប្បុរសធម៌ 3L រដូវ​កាល​ទី​៤ ដល់​អង្គការ អាហ្វេស៊ីប កម្ពុជា​
22, Nov 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែកចាយ​T SNR Distribution Co., Ltd ដែលជា​ក្រុមហ៊ុន​ផលិត​ទំនិញប្រើប្រាស់ ប្រកបដោយ​គុណភាព​ខ្ពស់ ថៃ​-​ជប៉ុន បាន​សហការគ្នា​បរិច្ចាគ​នូវ​ថវិកា​ចំនួន ៤០,០០០,០០០ រៀល និង​ស្បែកជើង​ប៉ា​តា ១១១ គូ ទៅ​ឲ្យ អាហ្វេស៊ីប កម្ពុជា​។ អាហ្វេស៊ីប កម្ពុជា ជា​អង្គការ​គាំទ្រ​ស្ត្រី និង​កុមារ ដែល​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​ការរំលោភបំពាន​នានា ក៏ដូចជា​ផ្តល់​ការអប់រំ និង​ផ្ដល់នូវ​ក្ដីសង្ឃឹម ដើម្បី​សេចក្ដីសុខ​សុភមង្គល នាពេល​អនាគត​។​
 
​កម្មវិធី​សប្បុរសធម៌ 3L រដូវ​កាល​ទី​៤ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ស៊ូ​គូ​ប៊ូ​ស៊ុ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកគាំទ្រ Facebook Page របស់​ស៊ូ​គូ​ប៊ូ​ស៊ុ បានរួម​ចំណែក​ជា​ផ្នែក​មួយ ក្នុងការ​បរិច្ចាគ ក៏ដូចជា​ចូលរួម​សកម្មភាព​នានា ដូចជា​ការលេង​ហ្គេម​កម្សាន្ត ការ​ទស្សនា​ភាពយន្ត ហើយ​ជាពិសេស គឺមាន​ឱកាស​បាន​ជួប​ជាមួយ​ភ្ញៀវកិត្តិយស ពិសេស គឺ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា នៅ​រោងកុន Major សែន​សុខ​។​
 
​ទស្សនៈវិស័យ និង​គោលបំណង នៃ​កម្មវិធី​សប្បុរសធម៌ 3L (Life. Love. Laugh) គឺ​ដើម្បី​នាំមក​នូវ​គុណ​ភាពល្អ​ប្រសើរឡើង នៃ​ជីវិត​ដល់​សង្គម​កម្ពុជា នាំមក​នូវ​សេចក្តីស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក ព្រោះ​សេចក្តីស្រឡាញ់ គឺ​មាននៅ​ជុំវិញខ្លួន​យើង ហើយ​និង​នាំមក​នូវ​ភាព​សើច​រីករាយ មក​ឲ្យ​យើងទាំងអស់គ្នា (​ទាំង​ម្ចាស់ជំនួយ និង​អ្នកទទួល​)៕




















 
(អត្ថបទ​ពាណិជ្ជកម្ម ) 

© រក្សាសិទ្ធិដោយ thmeythmey.com