កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះមីយ៉ាន់ម៉ា
× កីឡាការិនី កែ ឡេង ឡើងទៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍ប្រកួត Junior & Women Petanque World Championship ក្រោយយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ៤៨-៣៨ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់រូបនេះ អាចជួបកីឡាការិនីឡាវBivilak Thepphakan ឬកីឡាការិនីចិន Wang Yon Jin។ នៅក្នុងវគ្គ១/៤ កីឡាការិនី កែ ឡេង បានយកឈ្នះកីឡាការិនីកាណាដា Bergeron Maryse ៣៤-២៨៕
Tag:
ប៉េតង់
កែ ឡេង
Junior & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com