ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានប្រកាសថា ខ្លួនបានខិតខំយ៉ាងសកម្ម ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផ្ដល់សេវាប្រាក់កម្ចី និងសេវាធនាគារផ្សេងទៀត ដល់ប្រជាជនកម្ពុជា ដែលពុំបានទទួលសេវាធនាគារ និងទីផ្សារដែលពុំទាន់បានបំពេញ តាំងពីការបង្កើតគ្រឹះស្ថាននេះកាលពីឆ្នាំ 1995 ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ក្នុងរយៈកាល 25 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ប្រាសាក់ បានធ្វើពិពិធកម្មផលិតផលរបស់ខ្លួនជាហូរហែ ដោយចាប់ផ្ដើមពីសេវាឥណទាន រហូតដល់សេវាប្រាក់បញ្ញើសន្សំ សេវាផ្ញើប្រាក់ ប្ដូរប្រាក់ សេវាបើកប្រាក់ខែបុគ្គលិក សេវាទិញកាតទូរស័ព្ទ ធ្វើទំនើបកម្មសេវាដែលប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា អេធីអឹម សេវាទូទាត់វិក្កយបត្រ ម៉ាស៊ីនឆូតកាត សេវាទូទាត់រហ័ស សេវាធនាគារចល័ត សេវាខេមបូឌានស៊ែស្វ៊ីច (CSS) ប្រព័ន្ធបាគង ដែលដំណើរការដោយ blockchain និងសេវាផ្ទេរមូលនិធិភ្លាមៗ។
បើតាមលោក សាយ សូនី ផលិតផល និងសេវាទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការប្រជាជនកម្ពុជា ដែលចង់បាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ដែលច្រើនសម្បូរបែប ដ្បិតការធ្វើឌីជីថលូបនីយកម្ម លើសេវាពុំមែនជាជម្រើសដែលត្រូវអល់អែកទៀតទេ តែជាការរត់ប្រណាំងមួយ ដែលគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវតែរត់តាមដើម្បីឱ្យខ្លួនមានលទ្ធភាពប្រកួតប្រជែងបាន នៅក្នុងទីផ្សារ ដែលមានការផ្លាស់ប្ដូរយ៉ាងលឿនរហ័ស។
លោកបញ្ជាក់ថា៖«ហេតុនេះហើយ ប្រាសាក់ បានប្រកាន់យកជំហានជាបន្តបន្ទាប់ ដើម្បីចាប់យកសេវាហិរញ្ញវត្ថុឌីជីថលនេះ ដោយចាប់ផ្ដើម ជាមួយការធ្វើឌីជីថលូបនីយកម្ម ទៅលើផលិតផលសេវា និងប្រតិបត្តិការរបស់ខ្លួន។ ក្នុងន័យនេះ ប្រាសាក់បានផ្លាស់ប្ដូរប្រព័ន្ធធនាគារស្នូលពី MicroBanker មកជាប្រព័ន្ធ FlexCube ដែលជាប្រព័ន្ធធនាគារស្នូលលេខមួយ នៅលើលោក ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការ កសាងអត្ថប្រយោជន៍នៃការប្រកួតប្រជែង បម្រើអតិថិជនគោលដៅ ឱ្យកាន់តែប្រសើរនៅទូទាំងប្រទេស និងគ្រប់គ្រងប្រព័ន្ធព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព»។
ប្រាសាក់ ក៏បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់ឆ្លងធនាគារច្រើនទៀតដូចជា សេវាទូទាត់រហ័ស ប្រព័ន្ធខេមបូឌានស៊ែស្វ៊ីច (CSS) ប្រព័ន្ធបាគង និងសេវាផ្ទេរមូលនិធិភ្លាមៗ។ នេះបើតាម នាយកប្រតិបត្តិរបស់ប្រាសាក់ ដោយលោកបន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបទាំងនេះ ធ្វើឱ្យប្រាសាក់ បង្កើននូវប្រសិទ្ធភាពនៃប្រតិបត្តិការ បង្កើនចំនួនអតិថិជន និងពង្រីកសេវាបានកាន់តែទូលាយ ជាមួយប្រតិបត្តិការដែលមានតម្លៃកាន់តែទាប ងាយស្រួល សុវត្ថិភាព និងលឿនរហ័ស សម្រាប់អតិថិជន។
យោងតាម លោក សូនី ផលិតផល និងសេវាដែលប្រាសាក់ផ្ដល់ជូនទាំងអស់នេះ បានជួយធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា មានការកើនឡើង ព្រោះពួកគាត់អាចទទួលបានសេវាហិរញ្ញវត្ថុបានដោយងាយស្រួល ជាមួយនឹងថ្លៃសេវាសមរម្យ ហើយក៏បានផ្ដល់ភាពងាយស្រួល សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្ម និងការរស់នៅផងដែរ។
លោក សាយ សូនី បានគូសបញ្ជាក់ទៀតថា ប្រាសាក់ នឹងបន្តតាមដានចំពោះការអភិវឌ្ឍទាំងឡាយដែលពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុឌីជីថល ដើម្បីត្រៀមខ្លួនឱ្យបានល្អ ដើម្បីប្រកួតប្រជែងឱ្យបានជោគជ័យនៅក្នុងទីផ្សារ និងដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ឥឡូវនេះ លោកអ្នក អាចផ្ទេរប្រាក់បានរហូតដល់ 100,000 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តាមរយៈសេវាធនាគារចល័តប្រាសាក់ (Mobile Banking ឬ Internet Banking) បានយ៉ាងងាយស្រួល គ្រប់ពេល គ្រប់ទីកន្លែង និងមិនអស់កម្រៃសេវា។ សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារដ៏សំបូរបែបជាមួយប្រាសាក់ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,900 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,500 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 419 ពាន់នាក់ សមតុល្យប្រាក់បញ្ញើសន្សំសរុប ជាង 1,720 លានដុល្លារអាមេរិក អតិថិជនប្រាក់បញ្ញើសន្សំច្រើនជាង 597 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិក 9,000 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh ៕
(អត្ថបទពាណិជ្ជកម្ម)