ជាតិ
ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រាប់​ឱ្យ​ម​ន្រី្ត​ចុះ​ពិនិត្យ​អណ្ដូង​និង​ស្រះ​ពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ងួត​
22, Nov 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អ​ភ​វិ​ឌ្ឍ​ន៍​ជនបទ ប្រាប់​ឱ្យ​មន្ត្រី​ក្រសួង​នៅតាម​រាជធានី​-​ខេត្ត ចុះ​ពិនិត្យ​អណ្ដូង​និង​ស្រះ​របស់​ពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​រីងស្ងួត ស្របពេល​កម្ពុជា​នឹង​ជួប​បាតុភូត​អែល​នី​ណូ ដែល​បណ្ដាលឱ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង​។​

 
​សេចក្ដីណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១៩ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អំពាវនាវ​ដល់​ប្រធាន​នាយកដ្ឋាន និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ខេត្ត ត្រូវ​ចុះទៅពិនិត្យ​អណ្ដូង ស្រះ និង​ត្រូវ​ទំនាក់ទំនង​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ឆ្លើយតប​ភ្លាមៗ​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្លះ​ខាត​ទឹក​ប្រើប្រាស់​»​។ 
 
​ជាមួយគ្នានេះ ម​ន្រី្ត​រាជធានី​ខេត្ត​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ត្រូវ​ណែនាំ​និង​ផ្សព្វផ្សាយ ដល់​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ងាយ​រងគ្រោះ ដោយសារ​ខ្វះខាត​ទឹក ឱ្យ​បង្កើន​ការថែរក្សា​ប្រភពទឹក​សម្រាប់​ប្រើប្រាស់ រួមទាំង​ប្រើប្រាស់​ដោយ​សន្សំសំចៃ​។ ជាពិសេស ត្រូវធ្វើ​របាយការណ៍ និង​រាយការណ៍​ទៅ​ក្រសួង​ជាប្រចាំ ដើម្បី​មាន​វិធានការ​បន្ទាន់​។ 
 
​ការអំពាវនាវ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ នៅ​ថ្ងៃទី​២១ វិច្ឆិកា ឱ្យ​ពលរដ្ឋ​និង​អាជ្ញាធរ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ដោយសារ​កម្ពុជា​ទទួល​រង​បាតុភូត​អែល​នី​ណូ ដែល​ធ្វើឱ្យ​រដូវវស្សា​មកដល់​យឺត​៕ 

Tag:
 ក្រសួង​ង​ភិ​វឌ្ឍន៍​ជនបទ​
  រីងស្ងួត​
© រក្សាសិទ្ធិដោយ thmeythmey.com