ជាតិ
សង្គមជាតិ
អាជ្ញាធរ ប្រាប់​ពលរដ្ឋ​ឱ្យ​វាង​ផ្លូវ នា​ថ្ងៃ​ដង្ហែ​បូជាព្រះសព​សម្តេចព្រះរៀម បុប្ផា​ទេវី
22, Nov 2019 , 5:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​មហាវិថី​ចំនួន​៥ ត្រូវ​វាង​ទៅ​ផ្លូវ​ផ្សេង នា​ថ្ងៃ​ដង្ហែ​ព្រះ​សព​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​«​ទេព​នាដ​វ​ត្តី​ឯក​» ទៅ​បូជា នៅ​ថ្ងៃ​២៥ ខែវិច្ឆិកា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ វិច្ឆិកា​។​


 
​ផ្លូវ​ទាំង​៥​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​ពលរដ្ឋ​បញ្ចៀស​ការធ្វើដំណើរ​បណ្ដោះ​អាសន្ន នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​នោះ មាន​មហាវិថី​ព្រះ​សុរា​ម្រឹត ,​មហាវិថី​ព្រះ​នរោត្តម ,​រង្វង់​មូល​វិមានឯករាជ្យ ,​មហាវិថី​ព្រះសីហនុ និង​មហាវិថី​សម្តេច​សុធារស   ។  នៅពេល​ការ​ប្រារព្ធ​ពិធី​នេះ​ចប់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ធម្មតា​វិញ​។​
 
​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ព្រះ​សព​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម​បុប្ផា​ទេវី នឹងត្រូវ​រំកិល​ឡើងលើ​ទីនាំង​រថយន្ត​បុស្បុក​(​កងកិត្តិយស​ថ្វាយ​ព្រះ​វ​ន្ទ​ន​កិច្ច និង​ភ្លេង​ក្លងខែក​ប្រគំ​) នា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៥ វិច្ឆិកា  ដោយ​ដង្ហែ​ចេញពី​សាលា​ព្រះ​ធម្មសភា ឆ្ពោះទៅកាន់ និង​ឡើង​ព្រះមេរុ​មុខ​វត្ត​បទុម​វ​តី ដើម្បី​ធ្វើ​ពិធី​បូជាព្រះសព «​ទេព​នាដ​វ​ដ្តី​ឯក​»​។  
​សូមបញ្ជាក់ថា សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា កាល​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​៕  

Tag:
 ផ្លូវ​
 ​បុណ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com