ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បំបាត់​អា​ការៈឈឺ​អណ្ដាត​ឆាប់រហ័ស ជាមួយ​រូបមន្ត​ធម្មជាតិ​
08, May 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់​អណ្ដាត​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ងាយៗ ប៉ុន្តែ​អាច​បំបាត់​អា​ការៈឈឺ​អណ្ដាត​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ទឹកកក​
 
​ដើម្បី​បន្ថយ​អា​ការៈឈឺ​អណ្ដាត​ភ្លាមៗ​អ្នក​អាច​សាកល្បង​ជញ្ជក់ ឬ​បៀម​ដុំ​ទឹកកក​។ វិធី​នេះ​នឹង​ជួយ​ឱ្យ​ស្ពឹក​ស​សៃ​ក្នុង​អណ្ដាត​បន្ថយ​ការឈឺចាប់​។ អ្នក​ក៏​អាច​ទទួលទាន​ទឹក​ត្រជាក់​ផងដែរ​។​
 
៣. ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​លាប​ទឹកឃ្មុំ​ចំនួន​សមល្មម​លើ​អណ្ដាត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​ជាពិសេស​ប្រសិនបើ​អា​ការៈឈឺ​អណ្ដាត​បណ្ដាលមកពី​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទ​តួ​ល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​។ ប្រសិនបើ​ការឈឺចាប់​មិនមែន​បណ្ដាលមកពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ទេ អ្នក​គួរប្រើ​ប្រាស់​ទឹក​ប្រទាល​កន្ទុយក្រពើ​ខ្ពុរមាត់​វិញ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៥. ចៀសវាង​ទទួលទាន​អាហារ​ហឹរ ឬ​ជូរ​
 
​ការទទួល​ទាន​អាហារ​ហឹរ ឬ​ជូរ​អាច​បណ្ដាលឱ្យ​អណ្ដាត​កាន់តែ​ឈឺចាប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​បញ្ឈប់​ការ​ទទួលទាន​មួយរយៈ​សិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com