ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នក​ចង់​ព្យាបាល​ការ​គេង​មិន​លក់​តាមបែប​ធម្មជាតិ​ដែរ​ទេ​?
23, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុង​តែមាន​បញ្ហា​នៃ​ការ​គេង​ដែរ​ទេ​?​តើ​អ្នក​ចេះតែ​ភ្ញាក់​ពី​គេង​កណ្តាលយប់ ឬ​គេង​មិន​លក់​ដែរ​ទេ​? បើសិនជា​ចម្លើយ​សុទ្ធតែ​វិជ្ជមាន​នោះ កុំ​បាច់​បារម្ភ​អី​ព្រោះ​យើង​មាន​ដំណោះស្រាយ​។ អ្វីដែល​គួរ​ធ្វើ​នេះ​គឺ​ប្រើ​វិធី​ធម្មជាតិ​ទើប​ជា​រឿង​ល្អ​ចំពោះ​សុខភាព​។​

 
​តាម​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​បែប​បូរាណ​និយាយថា ទឹកឃ្មុំ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការជំរុញ​ដល់​ភាព​គេង​លក់​ស្រួល​។ បើសិនជា​អ្នក​ពិបាក​គេង ឬ​គេង​មិនបាន​គ្រប់គ្រាន់ គេ​មិន​លក់​វិញ​ក្រោយ​ភ្ញាក់​រួច អ្នក​អាច​ប្រើប្រាស់​ទឹកឃ្មុំ​ដើម្បី​ជំរុញ​ដល់​ការ​គេង​លក់បាន​។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ពេញ​មួយ​ជា​រៀងរាល់​យប់ នោះ​អ្នកនឹង​គេង​លក់​ស្រួល ហើយ​ស្កប​ទៀតផង​។ 
 
​បើសិនជា​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​នៅពេល​ល្ងាច គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​គេង​ឡើយ​យក​ល្អ​គួរតែ​ប្រើ​វិធី​ផ្សំ​គ្រឿង​ដូចខាងក្រោម​នេះ​៖
 
  • ​ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​បី​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ក្នុង​ចានគោម​តូច​មួយ​។​
  • ​ចូរ​ដាក់​វា​នៅក្នុង​បន្ទប់​គេង ហើយ​ញ៉ាំ​ពីរ​ស្លាបព្រា​កាហ្វេ​មុន​គេង​។​
  • ​ក្រោយ​ញ៉ាំ​រួច​កន្លះ​ម៉ោង អ្នកនឹង​ងងុយគេង​។​
  • ​បើសិនជា​អ្នក​មិន​គេង​លក់​ទៀត អ្នក​គួរតែ​ញ៉ាំ​ពីរ​ស្លាបព្រា​កាហ្វេ​ទៀត​។​
  • ​ក្នុងករណី​ដែល​គេង​មិន​លក់ និង​ចេះតែ​ភ្ញាក់​រាល់​យប់ ចូរ​ញ៉ាំ​ទឹក​ខាងលើ​ម្តងទៀត​
  • ​ទឹកឃ្មុំ​គឺជា​របស់​ល្អ​មួយ​សម្រាប់​ការ​គេង តែ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​កាន់តែខ្លាំង ទាល់តែ​លាយ​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com