ជាតិ
ការលះបង់ និង​អនុ​ស្សាវរី​យ៍​ព្រះរៀម បុប្ផា​ទេវី ស្ថិត​ជាប់​ក្នុង​ចិត្ត​គ្រូសិល្បៈ​បុរាណ គ្មាន​ថ្ងៃ​បំភ្លេច​
23, Nov 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ គ្រូសិល្បៈ​បុរាណ​ដែល​ធ្លាប់​ហាត់​របាំ​ជាមួយ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី និង​ធ្លាប់បាន​ដង្ហែ​ព្រះអង្គ​ទៅ​សម្ដែង​សិល្បៈ​ថ្នាក់ជាតិ​និង​អន្តរជាតិ ទាំង​ក្នុងប្រទេស​និង​ក្នុងប្រទេស បាន​រំលឹក​ពី​ព្រះ​គុណ​របស់​ព្រះអង្គ ដែល​បាន​លះបង់​ព្រះកាយពល ព្រះរាជ​ហ​ឬ​ទ័យ  ព្រះ​បញ្ញា និង​ព្រះរាជ​ទ្រព្យ ដើម្បី​ថែរក្សា​និង​លើកតម្កើង​សិល្បៈ​វប្បធម៌​ជាតិ តាំងពី​ព្រះអង្គ​មាន​ព្រះជន្ម​៥​ព្រះវស្សា រហូតដល់​ថ្ងៃ​ព្រះអង្គ​សុគត ទាំង​ក្ដុកក្ដួល​។


  
​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គ្រូបង្រៀន​សិល្បៈ​បុរាណ​ចម្រុះ​ជំនាញ រួមទាំង​សិល្បករ​សិល្បការិនី នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បានរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះរៀម កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ​។ ការលះបង់ និង​អនុ​ស្សារី​យ៍​ព្រះរៀម បុប្ផា​ទេវី ដើម្បី​របាំ​ព្រះរាជ​ទ្រព្យ និង​សិល្បៈ​បុរាណ​នោះ ស្ថិត​ជាប់​ក្នុង​ចិត្ត​គ្រូសិល្បៈ​បុរាណ ដោយ​គ្មាន​ថ្ងៃ​បំភ្លេច​ឡើយ​។​
 

 
​កម្មវិធី​មានការ​ថ្លែង​ពី​ព្រះ​គុណបំណាច់​របស់​សម្ដេចព្រះ​រៀម ចំពោះ​សិល្បៈ​វប្បធម៌​ជាតិ​ដោយ​លោក​ព្រឹទ្ធាចារ្យ ព្រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ទាំង​អួលដើមក​នៅពេលដែល​លោក​អាន​ដល់ ព្រះរាជកិច្ច​ដែល​ព្រះអង្គ​មិនទាន់​បានបញ្ចប់​។ ឃ្លា​នេះ​បានធ្វើឱ្យ សិល្បករ​សិល្បៈការិនី ប្រមាណ​ជាង​១០០​នាក់ ដែល​ខំ​សង្រួមចិត្ត​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ស្រស់ទឹក​ភ្នែក​ដោយ​មិនដឹង​ខ្លួន​។​
 
​សូមបញ្ជាក់ថា ព្រះ​សព​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​» នឹងត្រូវ​បូជា​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០១៩៕
 

Tag:
 សិល្បៈ​
 ​គ្រូសិល្បៈ​
 ​របាំ​
  វប្បធម៌​
 ​សម្តេចព្រះរាម​
  បុប្ផា​ទេវី​
 ​ព្រះ​សព​
 
© រក្សាសិទ្ធិដោយ thmeythmey.com