ជាតិ
ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ នឹង​រៀបចំ​មហោស្រព​សត្វ​ស្លាប និង​ធម្មជាតិ នៅ​ថ្ងៃទី​៧ ធ្នូ​
23, Nov 2019 , 10:19 pm        
រូបភាព
រូបភាពពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា
រូបភាពពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ នឹង​រៀបចំ​មហោស្រព​សត្វ​ស្លាប និង​ធម្មជាតិ​ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​៥​ល្ងាច នៅ​ថ្ងៃទី​៧ ធ្នូ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា មហោស្រព​សត្វ​ស្លាប និង​ធម្មជាតិ​នេះ រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង​អំពី​ការងារ​អភិរក្ស​នៃ​សត្វ​ស្លាប និង​ធម្មជាតិ ដល់​សាធារណជន​។

 

 
​មហោស្រព​សត្វ​ស្លាប​នេះ នឹង​លើកកម្ពស់​ក្នុង​កិច្ចការពារ និង​អភិរក្ស​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ដោយ​អ្នកជំនាញ ការសម្ដែង ការតាំងពិព័រណ៍ ល្បែង​អប់រំ ការប្រកួត​ថតរូប និង​ការសិក្សា​ពី​ជីវចម្រុះ​ជាដើម​។ នេះ​បើតាម​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​៕
 

Tag:
 សត្វ​ស្លាប​
© រក្សាសិទ្ធិដោយ thmeythmey.com