អត្ថបទពាណិជ្ជកម្ម
គម្រោង​អគារ​ខុន​ដូ​លំដាប់​ផ្កាយ​៥ The Flora Suites ដែលមាន​កម្ពស់៣៨​ជាន់ នឹង​បង្ហាញខ្លួន​នាពេល​ឆាប់ៗ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១
23, Nov 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​គម្រោង​អគារ​ខុន​ដូរ​ដ៏​ប្រណិត​លំដាប់​ផ្កាយ​៥ The Flora Suites ដែលមាន​កម្ពស់ ៣៨​ជាន់ លើ​ទីតាំង​ស្ថិតនៅ​កណ្តាល​នៃ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នឹង​លេច​រូបរាង​ក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ គម្រោង​នេះ​ត្រូវបាន​វិនិយោគ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ The Flora ដែលជា​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​។ គម្រោង​ថ្មី​នេះ​ត្រូវបាន​បើក​លក់ សម្រាប់​អតិថិជន កម្រិត​វី​អាយ​ភី ឬ​(​លំដាប់​អ្នកមាន​ចំណូល​ខ្ពស់​)​នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ សណ្ឋាគារ Rosewood នៃ​អាគារ​វឌ្ឍន៍ ក្នុង​រាជធានី​ភ្នំពេញ​។​
 
​លោក​ឧក​ញ្ញា លីម កុក​ឡុង (Lim kok loong) នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន អភិវឌ្ឍន៍​អចលនទ្រព្យ The Flora បាន​ថ្លែងថា​៖«​គម្រោង The Flora Suites ថ្មី​ប្រណិត ស៊ី​វិ​ល័យ ដោយ​យក​លំនាំ បែប​លោកខាងលិច​នេះ និង​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ ដែលមាន​ទំហំ​អគារ​សរុប ២០,៧៨៦ ម៉េ​ត្រ​ក្រឡា ដោយ​ប្រើពេល​សាងសង់ ប្រមាណ​២​ទៅ​៣​ឆ្នាំ មាន​កម្ពស់​៣៨​ជាន់ និង​មាន​១៩៨​យូ​នី​ត រចនា​ម៉ូត​បែប​ទំនើប បំពាក់​ទៅដោយ​កញ្ចក់​ហ៊ុំព័ទ្ធ​ជុំវិញ​អគារ ដែល​អាចអោយ​អ្នករស់នៅ​មើលឃើញ នូវ​ទេសភាព​ជុំវិញ​ទីក្រុង​បាន​យ៉ាង​ល្អ ពិសេស​ទេសភាព​ទីក្រុង​ភ្នំពេញ ពេល​ថ្ងៃ​រៀប​លិច​យ៉ាង​ស្រស់ស្អាត​ទៀតផង​»​។​


 
​លោក​ឧកញ៉ា​បាន​បន្តទៀតថា​៖ «​គម្រោង The Flora Suites នេះ គឺជា​ផលិតផល​ថ្មីស្រឡាង នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឌឹ ផ្ល​រ៉ា សម្រាប់​បំពេញ​នូវ​តម្រូវការ​ទីផ្សារ របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ នេះ​ជា​ឱកាស របស់​គ្រួសារ​ដឹ​ផ្ល​រ៉ា ក្នុងការ​បំពេញ​ស្នាដៃ ក៏ដូចជា​បម្រើប្រជាជន​កម្ពុជា និង​ជាការ​លើក មុខមាត់​របស់​ប្រទេស​យើង​ផដ​ដែរ​»​។ លោក​បញ្ជាក់ថា​«​ឌឹ​ផ្ល​រ៉ា​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុងស្រុក​មួយ ដែល​ធ្វើការ​ផ្គត់ផ្គង់​ផ្ទះ ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការសាងសង់​អគារ​លំនៅដ្ឋាន​តាមរយៈ​បុរី​ដ៏​ទំនើប​បំផុត ដែលមាន​ការ​រចនា​ម៉ូត​បែប​ខ្មែរ និង​អឺរ៉ុប​រួមបញ្ចូល​គ្នា យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​វិនិយោគ​បែប​អឺរ៉ុប​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​ផ្ដល់​ឲ្យ​អតិថិជន​យើង​ទទួលបាន​នូវ​ផលិតភាព​ក្នុងការ​រស់នៅ​ដោយ​សម្បូរបែប ដោយនៅ​ជាន់​ទី​៧ នៃ​ខុន​ដូ​ឌឹ​ផ្ល​រ៉ា​ស្វី​ត​មាន ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ស្ទី​ម សូ​ណា យូ​ហ្គា និង​កន្លែង​សម្រាប់​ក្មេង​លេង​។ នៅ​ជា​ន់ទី​៣៦ មាន Sky Club ដែលមាន​ជា​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ ហាង​កាហ្វេ បន្ទប់​ប្រជុំ ដែល​អតិថិជន​ដែល​ស្នាក់នៅ​អាច​ពិភាក្សា​ការងារ​ផ្សេងៗ​បាន​ដោយ​មិនចាំបាច់​ចេញ​ក្រៅ​។ ចំណែកឯ​នៅ​ជាន់​ទី​៣៧ មាន Sky Bar ដែល​អាច​ទទួលទាន​អាហារ​ខណៈ​នៅ​ជាន់​ទី​៣៨ មាន Sky Restaurant គឺជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ជាន់​កំពូល​នៃ​អាគារ​ដែល​អាច​មើល​ទេសភាព​រាជធានី​ភ្នំពេញ និង​ទន្លេមេគង្គ និង​គយគន់​ទេសភាព​ថ្ងៃ​លិច​បាន យ៉ាង​ស្រស់ស្អាត​»​។​
 
​ចំណែក​លោក សាំង សុភ័ក្ដ្រ​រ៉ា​ឌី នាយក​ផ្នែក​លក់ និង​ជំនួយការ​អគ្គនាយិកា​រង ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ The Flora បាន​បន្ថែមថា​៖«​ចំណុច​ពិសេស The Flora Suites នេះ​គឺ​បញ្ជាក់​ពី​ភាព អភិជន ភាពទាន់សម័យ និង​ការរស់នៅ​ដ៏​សម្បូរបែប​។ គំរោង​នេះ​នឹង​បើក​លក់​ជា​ផ្លូវការ​សម្រាប់​អតិថិជន ទូទៅ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​បែង​ចែកជា​យូ​នី​ត​ខុសៗ​គ្នា មាន​តំលៃ​ចាប់ពី​១០​ម៉ឺន​ដុល្លា ឡើងទៅ​»​។​

  
 
​សូមបញ្ជាក់ថា ខុន​ដូ​ទំនើប បែប​ស៊ី​វិ​ល័យ និង​ទាន់សម័យ​នៅ​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ​កំពុងមាន​តម្រូវការ​ខ្ពស់​ដោយសារ​កម្ពុជា​បច្ចុប្បន្ន​សម្បូរ​អ្នក​មក​វិនិយោគ​ដែលជា​កត្តា​លី​ករ​ជំរុញ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន នឹង​ស្របពេល​ប្រជាជនមាន​ជីវភាព​កាន់តែ​ធូរធា​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចង់​បានការ​ស្នាក់នៅ​កម្រិត​ខ្ពស់​។ ហើយ​យោងតាម​របាយការណ៍ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា (​ក​.​អ​.​ក​.) នៅក្នុង​វិស័យ​វិនិយោគ​កម្ពុជា​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦ មកដល់​ខែសីហា ឆ្នាំ​២០១៩ បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​៨៣១ គម្រោង ដែលមាន​ទុនវិនិយោគ សរុប​ប្រមាណ​ជាង ២២,៥​ប៊ី​លាន​ដុល្លារ​អាមេរិក​៕
 
​សម្រាប់​ពត៌មាន​បន្ថែម សូម​ទំនាក់​ទំ​នង់​លេខ 092 888 000/ 096 888 0000
 

















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com