ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! បញ្ហា​ជើងមាន​ក្លិន​មិនល្អ​មែន​ទេ​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​បាន​
24, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិន​ជើង​មិន​ល្អជា​បញ្ហា​គួរអោយ​រំខាន និង​អាម៉ាស​បំផុត​មួយ​។​ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។ ថា​តើ​រូបមន្ត​បែប​ធម្មជាតិ​កម្ចាត់​ក្លិន​ជើង​ស្អុយ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹង​រូបមន្ត​ទាំងនោះ ៖

 
១. ម្ស៉ៅ baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ក្នុង​ក្ដៅ​ឧណ្ហៗ​ចំនួន ១ លីត្រ​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ជាការ​ស្រេច​។ ដើម្បី​ជាការ​ប្រសើរ ចូរ​រោយ​ម្ស៉ៅ baking soda បន្តិច​ក្នុង​ស្បែកជើង​មុនពេល​អ្នក​ពាក់​ចេញ​ក្រៅ​ដោយ​គ្មាន​ស្រោមជើង​។​
 
២. ក្រូចឆ្មារ និង​ម្ស៉ៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ baking soda ចំនួន ៤ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន ៨ ពែង និង​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់ ចំនួន ១ ផ្លែ ចូល​។ កូរ​អោយ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ល្បាយ​នេះ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី ជាការ​ស្រេច​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ១ ពែង​កន្លះ ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន ៨ ពែង​។ កូរ​អោយ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ១៥ នាទី អោយបាន ២ ដង​ក្នុង​មួយថ្ងៃ​។ ហើយ​នៅមុន​ពេល​ស្ងួត​ទាំងស្រុង ចូរ​លាង​សម្អាត​ជើង​ជាមួយ​ទឹក​ត្រជាក់​ដើម្បី​កម្ចាត់​ក្លិន​ជូរ​នៃ​ទឹកខ្មេះ​។​
 
៤. ទឹក​ខ្ពុរមាត់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយនឹង​ទឹក​ខ្ពុរមាត់​មាន​ផ្ទុក​ជាតិ​អាល់កុល​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី ឬ​រហូតដល់​ទឹក​ចុះ​ត្រជាក់​តែម្ដង​។ វិធី​នេះ​ក្រៅពី​ជួយ​កម្ចាត់​ក្លិន​ជើង​មិនល្អ​ហើយ​នោះ ក៏​ជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ផងដែរ​។​
 
៥. តែ​ខ្ញី​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កោស​សំបក​ខ្ញី រួច​ហាន់​វា​ជា​ចំណិត ឬ​ដុំ​តូចៗ ហើយ​កិនកំទេច​។ លាយ​ខ្ញី​ដែល​ដំ ឬ​កិន​ហើយ​ក្នុង​ទឹក​ក្ដៅ ១ ពែង ហើយ​ទុកចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី ឬ​រហូតដល់​ត្រជាក់​សិន សឹម​ស្រង​កាក​ខ្ញី​ចេញ រួច​លាបទឹក​ខ្ញី​លើ​ជើង​មុនពេល​ចូល​គេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com