ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? ធាត់​មិន​ព្រម​ស្រក​គីឡូ​ខ្លះ​សោះ អាចមកពី​ទម្លាប់​ទាំងនេះ​
25, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ​មនុស្ស​ភាគច្រើន​ផ្ដោត​សំខាន់​លើ​ការដុត​រំលាយ​កាឡូរី​តាមរយៈ​ការហាត់​ប្រាណ រហូតដល់​ភ្លេច​គិតថា​រាងកាយ​ក៏មាន​សមត្ថភាព​ក្នុងការ​ដុតបំផ្លាញ​កាឡូរី​ដោយ​ខ្លួនឯងបាន​!​ហើយ​ប្រសិទ្ធិភាព​នៃ​ការដុត​បំផ្លាញ ឬ​ល្បឿន​នៃ​ការរំលាយ​អាហារ​នៃ​រាងកាយ គឺ​ពឹង​ផ្អែកលើ​អ្នក​ខ្លួនឯង​ដែរ​។ រាល់​កោសិកា​តូចៗ​នៅក្នុង​រាងកាយ​ដើរតួ​យ៉ាងសំខាន់​ជាមួយ​ដំណើរការ​នៃ​ការរំលាយ​អាហារ (​ដំណើរការ​ប​ម្លែ​ង​អាហារ​ទៅជា​ថាមពល​)​។ រាងកាយ​រំលាយ​អាហារ​បាន​លឿន​ប៉ុណ្ណា កាឡូរី​ក៏ត្រូវ​បាន​ដុតបំផ្លាញ​ច្រើន​ប៉ុន​នោះដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​មួយចំនួន​ដែល​ពន្យឺត​ការរំលាយ​អាហារ​នាំ​ឲ្យ​ឡើង​ទម្ងន់ ហើយ​អ្នក​គួរ​បញ្ឈប់ ឬ​ផ្លាស់ប្ដូរ​ភ្លាម ៖

 
១. ញ៊ាំ​អាហារ​មិន​ទៀង​
 
​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការទទួល​ទាន​មិន​ទៀង​ម៉ោង​អាច​នាំឱ្យ​ឡើង​ទម្ងន់​។ រាងកាយ​របស់​អ្នក​មិនដឹង​ទេ​ថា នៅពេលណា​វា​មានឱកាស​ទទួលបាន​អាហារ​បន្ថែម ហើយ​វា​ក៏​ព្យាយាម​បន្ថយល្បឿន​នៃ​ដំណើរការ​គ្រប់យ៉ាង ដើម្បី​បង្ការ​ទុក​មុន​។​
 
២. គេង​មិន​គ្រប់​
 
​វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ឡើយ នៅពេលដែល​អ្នក​មិនបាន​គ្រប់គ្រាន់​គ្មាន​កម្លាំង​ថាមពល​ច្រើន ហើយ​នេះ​មានន័យថា​រាងកាយ​របស់​ពួកគេ​នឹងធ្វើ​ការដុត​បំផ្លាញ​ការ​ឡូរី​បាន​តិច​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ទម្ងន់ និង​រក្សាសុខ​ភាពល្អប្រសើ​រ​។​
 
៣. ទទួលទាន​មិនបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​អ្នក​កាត់បន្ថយ​កាឡូរី​ច្រើនពេក រាងកាយ​នឹង​ធ្លាក់ចូល​ក្នុងស្ថានភាព​ឃ្លាន​ខ្លាំង ហើយ​ពន្យឺត​ល្បឿន​នៃ​ការរំលាយ​អាហារ​។ ការតាមដាន​ការទទួល​កា​ឡួ​រី​របស់​អ្នក គឺ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់ ប៉ុន្តែ​កុំ​ធ្វើ​ជ្រុល​ពេក​។ ការកាត់បន្ថយ​កាឡូរី​ត្រឹមតែ ២០០ គីឡូ​កាឡូរី គឺ​ប្រសើរ​បំផុត​ចំពោះ​ការ​ស្រក​ទម្ងន់​បាន​ត្រឹមត្រូវ ហើយ​រក្សាបាន​នូវ​សុខភាព​ល្អ​។​
 
៤. មួយថ្ងៃៗ​អង្គុយ​យូរពេក​
 
​ការ​អង្គុយ​យូរពេក គឺអាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ពិតណាស់​ការ​អង្គុយ​គ្រប់ពេល ឬ​ពេញ​មួយថ្ងៃ​អាចធ្វើអោយ​អ្នក​កើន​ទម្ងន់​ហួសប្រមាណ​ដោយ​មិនដឹង​ខ្លួន​បាន​។ នោះ​ក៏​ព្រោះតែ​ការមិនធ្វើ​សកម្មភាព​រាងកាយ​ទប់ស្កាត់​រាំងស្ទះ​ដល់​ការដុត​បំផ្លាញ​កាឡូរី​។​ហើយ​កាឡូរី​ដែល​មិន​ត្រូវបាន​ដុតបំផ្លាញ​ទាំងនោះ​នឹង​បំ​លែង​ទៅជា​ខ្លាញ់​ដោយ​រាងកាយ​នាំអោយ​ធាត់​។​អ្វីដែល​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺ​បេះដូង​។​
 
៥. ទទួលទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​
 
​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​ចំពោះ​ការគ្រប់គ្រង​ការរំលាយ​អាហារ​។ បើទោះជា​អ្នក​មិន​ចូលចិត្ត​ទឹកដោះគោ ឬ​អ្នកចាញ់​ឡាក់​តូ​ស​ក៏ដោយ ក៏​វា​មិនមែនជា​បញ្ហា​ដែរ នៅមាន​អាហារ​ច្រើន​ផ្សេងទៀត​ដែលមាន​ផ្ទុក​ជាតិ​កាល់​
​ស្យូ​ម​ខ្ពស់​។​
 
៦. ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​
 
​រាល់​ដំណើរការ​គ្រប់យ៉ាង​ក្នុង​រាងកាយ គឺ​អាស្រ័យ​លើទឹក​។ ប្រសិនបើ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​នោះ គឺ​គ្មានអ្វី​ដំណើរការ​បានល្អ​ឡើយ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា​ការទទួល​ទាន​ទឹក​ប្រហែល​កន្លះ​លីត្រ​អាច​បង្កើន​អាត្រា​នៃ​ការរំលាយ​អាហារ​បាន​ដល់​ទៅ ៣០​ភាគរយ​។​
 
៧. កង្វះ​ប្រូតេអ៊ីន​
 
​ប្រូតេអ៊ីន គឺ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការទទួល និង​រក្សាបាន​នូវ​ទម្ងន់​ដ៏​ល្អឥតខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការដុត​រំលាយ​អាហារ ហើយ​ថែមទាំង​ធ្វើឱ្យមាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​ទៀតផង​។​
 
៨. ការទទួល​ទាន​ថ្នាំ​មួយចំនួន​
 
​មាន​ថ្នាំ​ច្រើន​ប្រភេទ​ណាស់ដែ​លអាច​នាំឱ្យ​អ្នក​កើន​ទម្ងន់​ដោយ​ស្មាន​មិន​ដល់​។ ថ្នាំ​ទាំងនោះ​រួមបញ្ចូល​ទាំង steroids ថ្នាំ​អ័រម៉ូន ថ្នាំ​ប្រភេទ beta blockers ថ្នាំ​ជំងឺមហារីក​សុដន់ ថ្នាំ​ប្រឆាំងនឹង​ការ​ប្រកាច់ និង​ថ្នាំ​ពន្យារកំណើត​។ មួយចំនួន​នៃ​ថ្នាំ​ទាំងនេះ​អាច​ជះឥទ្ធិពល​លើ​កម្រិត​នៃ​អ័រម៉ូន ខណៈដែល​ខ្លះទៀត​ពន្យឺត​ការដុត​រំ​លាយ​អាហារ ហើយ​បង្ក​ផលប៉ះពាល់​លើ​ទម្ងន់ ឬ​ចំណង់​អាហារ​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com