កំណាព្យ
ពីនេះ ពីនោះ
ស្តាយ «ទេពនាដវដ្តីឯក»!
24, Nov 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ


បទ អើយរ៉ា

ស្តាយអើយ អើយរ៉ា ខេមរាស្តាយ ព្រះកាយ អើយរ៉ា ទេពនាដ
វដ្តី អើយរ៉ា ចាកឆ្ងាយឃ្លាត ឆ្ងាយជាតិ អើយរ៉ា ទាំងបុរី។
 
ព្រះហស្ថ អើយរ៉ា ថាថាងថែ ជូនខ្មែរ អើយរ៉ា និងលោកីយ៍
សម្បត្តិ អើយរ៉ា អរូបី ពោលខ្លី អើយរ៉ា ព្រះរាជទ្រព្យ។
 
របាំ អើយរ៉ា ផ្សាផ្សព្វផ្សាយ ព្រះកាយ អើយរ៉ា តែងផ្សាភ្ជាប់
វប្បធម៌ អើយរ៉ា ថ្លាល្អគាប់ មានភព្វ អើយរ៉ា ផ្សាយចេញក្រៅ។
 
ព្រះរៀម អើយរ៉ា ស្តារមិនហត់ អំណត់ អើយរ៉ា ឆ្ការដានដៅ
បណ្តុះ អើយរ៉ា តកូនចៅ សំដៅ អើយរ៉ា ថែកេរខ្មែរ។
 
ឥឡូវ អើយរ៉ា លោកលាទៅ សល់នៅ អើយរ៉ា ឲ្យយើងថែ
រាជទ្រព្យ អើយរ៉ា របាំខ្មែរ ឥតប្រែ អើយរ៉ា ថែដរាប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com