ពីនេះ ពីនោះ
ដើម្បីកម្ចាត់ក្រាភ្លើងលើដំណាំស្រូវ ត្រូវធ្វើដូចម្ដេច?
× ភ្នំពេញ៖ ដំណាំស្រូវរបស់កសិករមួយចំនួន តែងទទួលរងការបំផ្លាញផ្សេងៗ ដូចជាក្រាភ្លើងជាដើម។ ដើម្បីកម្ចាត់ក្រាភ្លើងទាំងនោះ កសិករត្រូវស្គាល់ពីធាតុផ្សំ និងដឹងពីរបៀបផ្សំ។
ស្លឹកស្ដៅ, ទន្ទ្រានខែត្រ, អំបិល, លាមកគោស្រស់ ជាធាតុផ្សំសម្រាប់កសិករយកមកកម្ចាត់ក្រាភ្លើងនៅលើដំណាំស្រូវ។ ដើម្បីធ្វើថ្នាំសម្រាប់កម្ចាត់ក្រាភ្លើងនោះកសិករត្រូវមាន ស្លឹកស្ដៅ ២គីឡូក្រាម, ទន្ទ្រានខែត្រ ២គីឡូក្រាម, អំបិល ២គីឡូក្រាម និងលាមកគោស្រស់ ១០គីឡូក្រាម។ នេះបើតាមសៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា។
ក្នុងការផ្សំ កសិករត្រូវយកស្លឹកស្ដៅ និងទន្ទ្រានខែត្រ មកហាន់ជាភាគល្អិតៗ បន្ទាប់មកដាក់អំបិល និងលាមកគោស្រស់ រួចច្របល់ឲ្យសព្វជាការស្រេច។ បន្ទាប់ពីធ្វើរួច កសិករអាចយកវាមកប្រើបានភ្លាមៗ ដើម្បីកម្ចាត់ក្រាភ្លើងលើដំណាំស្រូវ។
បើតាមសៀវភៅខាងលើ ក្នុងពេលប្រើ កសិករអាចយកថ្នាំធម្មជាតិមួយនេះ ទៅដាក់រោយនៅចំគុម្ពស្រូវដែលមានជំងឺ ប៉ុន្តែបើកសិករធ្វើថ្នាំច្រើនអាចដាក់លើស្រែទាំងអស់ក៏បាន ព្រោះវាអាចកម្ចាត់ជំងឺក្រាភ្លើងនេះបាន និងធ្វើឲ្យដំណាំស្រូវលូតលាស់បានល្អទៀតផង៕
(ដកស្រង់ចេញពីសៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា)
Tag:
ក្រាភ្លើង
ស្រូវ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com