ជាតិ
សេដ្ឋកិច្ច
រដ្ឋសភា ត្រៀមអនុម័តថវិកាជាតិឆ្នាំ២០២០ និង ទូទាត់ការចាយឆ្នាំ២០១៨
× រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ ក៏មានរបៀបវារៈអំពីថវិកាជាតិផងដែរ ដែលបានចំណាយក្នុងឆ្នាំ២០១៨ និង ថវិកាជាតិ ដែលត្រូវចំណាយក្នុងឆ្នាំ២០២០។
សេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គ នឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និង សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការដ្ឋសម្រាប់ឆ្នាំ២០១៨។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ថវិកាជាតិ ដែលរដ្ឋសភា គ្រោងអនុវត្តសម្រាប់ចំណាយនៅឆ្នាំ២០២០ គឺជាង៨ពាន់លានដុល្លារ ដូចដែលរដ្ឋាភិបាល បានអនុម័តកន្លងមក។ លោក បន្តថា ចំពោះថវិកាជាតិឆ្នាំ២០១៨ គឺរដ្ឋាភិបាល ចាយទៅតាមការគ្រោងទុក ដែលរដ្ឋសភា បានអនុម័តនាពេលនោះ ដោយមិនមានការចំណាយលើសពីការគ្រោងទុកឡើយ។
កាលពីឆ្នាំ២០១៨ រដ្ឋសភា អនុម័តឲ្យរដ្ឋាភិបាល ប្រើប្រាស់ថវិកាជាតិជាង៦ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com