អត្ថបទពាណិជ្ជកម្ម
ភី​អិន​អិន​បង្កើត​កម្មវិធី​សប្បុរសធម៌ ដោយមាន​ការចូលរួម​យ៉ាង​ពិសេស​ពី​តួអង្គ​ក្នុង​រឿង​«​តួ​គេ ខ្ញុំ​សម្តែង​»
25, Nov 2019 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន បាន​បង្កើត​នូវ​ភាពសប្បាយ​រីករាយ​ជួបជុំគ្នា នៅក្នុង​កម្មវិធី​សប្បុរសធម៌ នៅឯ​មណ្ឌល​កុមារកំព្រា​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ ដោយមាន​ការចូលរួម​យ៉ាង​ពិសេស ពី​ថ្នាក់ដឹកនាំ និង​ក្រុម​កា​ងារ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន រួមទាំង​អ្នកនិពន្ធ​ជើងចាស់ និង​ជា​ផលិតករ អ្នកស្រី ពាន់ ភួង​បុប្ផា រួមទាំង​តារាៗ​កិត្តិយស ដែលមាន​ដូចជា​តួអង្គ​សម្តែង​ផ្ទាល់ នៅក្នុង​រឿង «​តួ​គេ ខ្ញុំ​សម្តែង​» កញ្ញា មុនី វិ​ជ្ជ​រា ដែលជា​តួ​ព្រះ​នាង លំអង​ច័ន្ទ​, លោក អេ​ត​វីន តួ​ព្រះអង្គម្ចាស់ ហ​ង្សា និង​មនោ​, កញ្ញា ខឹម ឈុន​សុធា​រ៉ា តួ​ព្រះ​នាង​លក្ខ​លិ​តា ,​កញ្ញា កែវ សុ​ផានិត តួ​នាង​សា​រុាំ និង​តួអង្គ​ផ្សេងទៀត​។ 
 
​ទស្សនិកជន ដែល​ធ្លាប់តែ​ទស្សនា​សាច់​រឿងនេះ ក៏បាន​ដឹង​ដែរ​ថា អ្នកនិពន្ធ​បាន​បញ្ចូល​ឈុត​ឆាក​សម្តែង​ជា​កម្មវិធី​សប្បុរសធម៌ ប៉ុន្តែ​នេះ មិនមែនជា​ការសម្តែង​នោះទេ ផ្ទុយទៅវិញ​គឺធ្វើឡើង​ដោយ​ពិតៗ ដែល​មើលទៅ ហាក់ដូចជា​នៅក្នុង​សាច់រឿង​យ៉ាង​ដូច្នោះ​ដែរ​។​
 
​ទន្ទឹមនឹង​ការបង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្រាយ​នេះ​ឡើង ក៏មាន​ការនាំយក​អំណោយ​មួយចំនួន ដូចជា រ៉ឺម៉ក់​កង់​បី​មួយគ្រឿង សៀវភៅ ប៊ិច សម្ភារ​ប្រើប្រាស់ របស់របរ​ផ្សេងទៀត ជូន​ទៅដល់​ប្អូនៗ​ដែលជា​កុមារកំព្រា និង​កុមារ​ពិការ​តូចៗ ការលេង​ហ្គេម​សប្បាយៗ ការថតរូប​ជុំគ្នា និង​ជាពិសេស ក៏មាន​ការ​ញ៉ុំ​ា​អាហារ​សាមគ្គី ដែល​រឹតតែ​បង្កើត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​ច​បាន និង​ការផ្តល់​ភាពកក់ក្តៅ​ជាមួយ​ប្អូនៗ រវាង​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ផលិតករ និង​តារា​សម្តែង​ក្នុង​រឿង​ភាគ​ខ្មែរ «​តួ​គេ​ខ្ញុំ​សម្តែង​»​។ 
 
​សូម​បញ្ជាក់ដែរថា​រឿង «​តួ​គេ​ខ្ញុំ​សម្តែង​» កំពុងតែ​ចាក់ផ្សាយ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ចាប់ពី​វេលា​ម៉ោង ៧:៣០​នាទី​យប់ រៀងរាល់ថ្ងៃ​ចន្ទ ពុធ​៕ 




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com