អត្ថបទពាណិជ្ជកម្ម
Vivo បាន​បើក​ឲ្យ Pre-order ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល S1 Pro ហើយ​!
25, Nov 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ នៃ​វិស័យ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo កំពុងតែ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​របស់ខ្លួន ទទួលបាន​បទពិសោធ​ន៍​អស្ចារ្យ និង​រីករាយ ជាមួយ​អ្វីដែល​ពួកគេ​ចង់បាន លើសពី​ការ​រំ​ពឹ​ក​ទុក​ផងដែរ​។ ជាពិសេស​ក្រុមហ៊ុន Vivo តែងតែ​ផ្តល់ជូន នូវ​ជម្រើស​ដ៏​ល្អ​ស័ក្តិសម​បំផុត ដល់​អតិថិជន​ទាំងអស់ ទៅតាម​សេចក្តី​ត្រូវ​របស់​ពួកគាត់​។
 
​ជាក់ស្តែង​សម្រាប់​អាវុធ​ធុន​តូច​តែ​ខ្លាំង ស្មា​ត​ហ្វូ​ន​ចំណូល​ថ្មី Vivo S1Pro ក៏ត្រូវ​បាន​ចាប់​បើក​ការ Pre-order ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​តទៅ ជាមួយនឹង​ការបង្ហាញ​ចេញ នៅក្នុង​កញ្ចប់​តម្លៃ​ខ្ទង់ $3XX ស្តើង​តែប៉ុណ្ណោះ​។ នេះ​គឺជា​តម្លៃ​មួយ​ដែល​ល្អ គួបផ្សំ​ជាមួយ​លក្ខណៈសម្បត្តិ​ប្រសើរ​ផង​នោះ Vivo S1Pro អាច​នឹងត្រូវ​ចិត្ត​អ្នក​ប្រើ​ភាគច្រើន​បាន​ហើយ​។ ក្រៅពីនេះ vivo ក៏​ផ្ដល់ជូន​កាដូ សម្រាប់​អតិថិជន​ណា​ដែល​បាន Pre-order S1Pro បន្ថែមទៀត​ផងដែរ​។ អ្វីដែល​ពិសេស​នោះ គឺថា​ស្មា​ត​ហ្វូ​ន S1Pro នេះ ពិត​ជាមាន​ចំណុច​ល្អ និង​ចំណុច​ទាក់ចិត្ត​ច្រើន ស្របទៅតាម​តម្រូវការ​អតិថិជន ក្នុងពេល​បច្ចុប្បន្ន​។ 


 
​លក្ខណៈពិសេស​នៃ​ស្មា​ត​ហ្វូ​ន vivo S1Pro៖
 
+ ភ្ជាប់​មកជា​មួយ​អេក្រង់​ទំហំ 6.38 inch Super AMOLED Halo-Fullview Display
​ក្នុង​កម្រិត 2340×1080 FHD ផ្ទៃ​អេក្រង់​90% 
+ មាន​ជម្រើស 2 ពណ៌ Knight Black & Fancy Sky
+ កម្លាំង​ថ្ម​4500mAh
+ មានមុខ​ងារ Face Unlock+FingerPrint
+ អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
+​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផ្លេកបន្ទោរ​
+ មាន​បច្ចេកវិទ្យា​ស្កែ​ន​ក្រយៅដៃ នៅលើ​អេក្រង់​
+ ដំណើរការ​ដោយ Android 9 ប្រភេទ Funtouch OS9.2
+ មាន​រ៉េ​ម 8GB , អង្គ​ផ្ទុក​ទិន្នន័យ 128GB 
+ មាន​កាមេរ៉ា​មុខ​ទំហំ 32MP, កាមេរ៉ា​ក្រោយ 4 គ្រាប់ (48MP+8MP+2MP+2MP) ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com