ពីនេះ ពីនោះ
ពាក្យ​អ្វីខ្លះ​ដែល​ប្រកប​ជាមួយ​អក្សរ «​ណ​» តែ​ច្រើន​ច្រឡំ​អក្សរ «​ន​»?
26, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម សម្តេច ជួន ណាត បាន​បែងចែក​ពាក្យ​ដែល​ត្រូវ​ប្រកប​ជាមួយ​អក្សរ «​ណ​» និង​អក្សរ​«​ន​» យ៉ាងច្បាស់​។ អ្នកខ្លះ​មិនទាន់​បានកំណត់​ពាក្យ​ដែល​គួរតែ​សរសេរ​ប្រកប​ជាមួយ​អក្សរ​«​ណ​»​ឬ​«​ន​»​នៅឡើយ​ទេ​។


 
​ពាក្យ​ដែល​ពលរដ្ឋ​និយម​សរសេរ​ប្រកប​ជាមួយ​អក្សរ​«​ណ​»​តែ​បែរជា​សរសេរ​ដោយ​បញ្ចប់​ដោយ​អក្សរ​«​ន​»​ទៅវិញ ពាក្យ​នោះ​មាន​ជា​ពាក្យ កំណកំណើត​,​កំណល់​,​កំណប់​,​កំណើន​,​កំណែ​,​កំណែន​,​កំណាញ់​,​សំណាញ​, សំណួរ​,​សំណូក​,​សំណើ​, ដំណេក​,​ដំណើប​, សំណ​, សំណាក​, សំណព្វ​,​អំណរ ជាដើម​។ បែរ​សរសេរ​ជា កំនកំនើត​,​កំនល់​,​កំ​នាល​,​កំន​ប់​,​កំនើន​,​កំនែ​,​កំនែន​,​កំនាញ​,​សំនួរ​,​សំនូក​,​សំនើ​,​ដំនេក​,​ដំនើប​,​សំន​,​សំនាក​,​សំនព្វ​,​អំនរ ទៅវិញ​។ ពាក្យ​ទាំងនេះ មិនអាច​សរសេរ​បែប​អ៊ីចឹង​បានឡើយ​។ 
 
​ពាក្យ​មួយចំនួន បានកំណត់​នៅក្នុង​វចនានុក្រម​ខ្មែរ​រួចហើយ ដែល​តម្រូវ​ឲ្យ​យើង​ចងចាំ និង​ត្រូវ​អនុវត្តតាម ដោយ​ពាក្យ​ទាំងនោះ​មាន សំណើច​,​សំណើម​,​បំណែក​,​បំណាត់​,​បំណិទ​,​បំណែ​,​បំណាំ​,​ប្រណាំង​, ស្រណោះ​,​សំណុស​,​សំណូម ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com