កីឡាជាតិ
ជាតិ
​ស៊ី​ហ្គេម​៖ សុខ​ផេង និង​ប៊ុន​ហៀ​ង ក្នុង​ជម្រើស​ដំបូង​សម្រាប់​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​
25, Nov 2019 , 6:22 pm        
រូបភាព
រ៉ឹង ប៊ុនហៀង ខ្សែប្រយុទ្ធក្រសួងការពារជាតិ ស្ថិតក្នុងចំណោម​កីឡាករ២រូប ​លើសអាយុ២២ឆ្នាំ ដែលទទួលបានសិទ្ធិលេងក្នុងឈុតស៊ីហ្គេម។​រូបថត FFC
រ៉ឹង ប៊ុនហៀង ខ្សែប្រយុទ្ធក្រសួងការពារជាតិ ស្ថិតក្នុងចំណោម​កីឡាករ២រូប ​លើសអាយុ២២ឆ្នាំ ដែលទទួលបានសិទ្ធិលេងក្នុងឈុតស៊ីហ្គេម។​រូបថត FFC
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ​ជើងចាស់​ពីររូប គឺ កែវ សុខ​ផេង និង រ៉ឹង ប៊ុន​ហៀ​ង ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​កីឡដ្ឋាន Rizal Memorial នា​ល្ងាច​ម៉ោង​៧ ថ្ងៃ​ចន្ទ ទី​២៥ ខែវិច្ឆិកា នេះ​។​



​ក្នុង​ទម្រង់​លេង ៤-២-៣-១ របស់លោក Felix Dalms, កែវ សុខ​ផេង ស្ថិតក្នុង​តំបន់​ប្រយុទ្ធ រីឯ រ៉ឹង ប៊ុន​ហៀ​ង ដែលជា​កីឡាករ​ក្នុង​កូតា​លើស​អាយុ​២២​ឆ្នាំ ម្នាក់ទៀត លេង​នៅ​តំបន់​បម្រើ​ជាមួយ ជា វេស​លី និង កាន់ ពិសាល​។ យ៉ើ មូស្លីម និង ប្រធាន​ក្រុម អ៊​ន ចាន់​ប៉ូ​លីន នៅ​តំបន់​បម្រើ​កណ្តាល​។​

​នៅ​តំណែង​ការពារ សេត រ៉​ស៊ី​ប ចាប់​ដៃគូ​ជាមួយ យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ និង ឆេង ម៉េង ខណៈ កែវ សុខ​សិលា បន្ត​តួនាទី​ជា​អ្នកចាំទី​ដូចជា​ការប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​កន្លងមក​។​

​កីឡាករ​បម្រុង​រួមមាន កែន ច័ន្ទ​សុភ័ក្ត្រ​, ទេស សម្បត្តិ​, ម៉ៅ ពិសិដ្ឋ​, អ៊ិន សូ​ដា​វីដ​, ស៊ិន កក្កដា​, សៀង ច​ន្ធា​, សឿត បារាំង​, ហ៊ុល គឹម​ហ៊ុយ និង ស៊ិន សុ​ផា​ណាត់​។​

​ការប្រកួត​គូ​ទីមួយ​ក្នុង​ពូ​ល A ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ រីឯ​វៀតណាម ស៊ី ព្រុយ​ណេ ៦-០ នៅក្នុង​ពូ​ល B៕


Tag:
 ស៊ីហ្គេម
  SeaGames
© រក្សាសិទ្ធិដោយ thmeythmey.com