ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ឧស្សាហ៍​ឈឺក្បាល​” គួរ​ទទួលទាន​អ្វី​?
26, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​រាល់ពេល​ឈឺក្បាល​មិនមែនជា​ជម្រើស​ដ៏​ប្រសើរ​ចំពោះ​សុខភាព​ឡើយ​។ ក្រៅពី​ជះឥទ្ធិពល​អវិជ្ជមាន​ផ្សេងៗ​ហើយ​នោះ ថ្នាំ​បំបាត់​ការឈឺចាប់​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​ថា​តើ​យើង​អាច​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​ដោយ​របៀប​ណា​ទៅ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​វិធី​ព្យាបាល​ជំងឺ​ឈឺក្បាល​ឆាប់រហ័ស​តាមបែប​ធម្មជាតិ​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មួយចំនួន​ដូចខាងក្រោម ៖
 
១. យ៉ា​អួរ​

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ការទទួល​ទាន​យ៉ា​អួរ​ក៏​ជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ក្នុង​ករណីខ្លះ​ការឈឺ​ក្បាល​បណ្ដាលមកពី​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ ហើយ​យ៉ា​អួរ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​រ៉ែ​នេះ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​ទទួល​ទាន​យ៉ា​អួរ​សុទ្ធ​គ្មាន​ជាតិ​ស្ករ ឬ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។​
 
២. ផ្លែ​ចេក​

​ក្នុង​ករណីខ្លះ​អា​ការៈឈឺ​ក្បាល​អាច​បណ្ដាល​មកពី​កង្វះ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​រាងកាយ​។ ហើយ​ចេក គឺជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​យ៉ាង​ឆាប់រហ័ស​។​
 
៣. គ្រាប់ស្វាយចន្ទី​

​គ្រាប់ស្វាយចន្ទី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ផងដែរ​។ ដូច្នេះ​លើក​ក្រោយ​នៅ​រាល់​ពេលដែល​អ្នក​ឈឺក្បាល ចូរ​សាកល្បង​ទទួលទាន​គ្រាប់ស្វាយចន្ទី​មួយ​ក្ដាប់ដៃ​ពេញ​។ 
 
៤. សូកូឡា​ខ្មៅ​

​ក៏​ព្រោះតែ​សូកូឡា​ខ្មៅ​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​នោះ​អ្នក​អាច​ទទួលទាន​វា​មួយ​ដុំ​នៅពេល​ឈឺក្បាល ជាពិសេស​ប្រសិនបើ​ការឈឺ​ក្បាល​បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​។​
 
៥. ផ្លែ​បឺ​រ​

​ជាតិ​ខ្លាញ់​សុខ​ភាពល្អ​ក្នុង​ផ្លែ​បឺ​រ​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​ទប់ស្កាត់​ការ​រលាក​ដែល​បង្ក​ឲ្យ​ឈឺក្បាល​។ ដូច្នេះ​ការបន្ថែម​ផ្លែ​បឺ​រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ប្រសើរ​ណាស់ ជាពិសេស​ចំពោះ​ស្ត្រី​ដែល​កំពុង​ជួបប្រទះ​អាកា​រៈ​ឈឺក្បាល​ដោយសារ​ការ​មក​រដូវ​។​
 
៦. ត្រី​សម្បូរ​ខ្លាញ់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B2 ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​គ្រប់​ប្រភេទ​ដោយ​កាត់បន្ថយ​ការ​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com