ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ដែល​ផ្តល់ ហានិភ័យ​ដល់​ភ្នែក​អ្នក​
28, Jun 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​អាច​កំពុងតែ​ផ្តល់​គ្រោះថ្នាក់ ដល់​ភ្នែក​របស់​ខ្លួនឯងបាន ជាមួយនឹង​ទម្លាប់​មួយចំនួន ដែល​អ្នកធ្វើ​រាល់ថ្ងៃ ដោយ​មិនដឹង​ខ្លួន​។ ប៉ុន្តែ មិនបាច់​បារម្ភ​ទេ ព្រោះ​អ្នក​អាច​នឹង​កែប្រែ​វា​បាន​។


 
​ទម្លាប់​ទាំងនោះ​មានដូចជា ៖
 
​គេង​ទាំង​ពាក់​ឡេ​ន​

​ពេលខ្លះ នៅពេល​អ្នកមាន​អារម្មណ៍​ខ្ជិល​ខ្លាំង អ្នក​ប្រហែលជា​គិតថា វា​មិន​អី​នោះទេ ក្នុងការ​គេង​ទាំង​ពាក់​ឡេ​ន​ជាប់​ភ្នែក​អ​ញ្ជឹ​ង​។ សូមកុំ​ធ្វើបែបនេះ​ឲ្យ​សោះ​។ ការពា​ក់ឡេ​ន នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់ អុកស៊ីសែន​ទៅ​កញ្ចក់ភ្នែក ជីវជាតិ និង​ជាតិ​រំអិល​ដែល​វា​ត្រូវការ​។ វា​នឹងធ្វើ​ឲ្យ​ភ្នែក​អ្នក ទៅជា​ស្ងួត និង​ឡើង​ក្រហម​នៅ​ព្រឹក​ឡើង​។ 
 
​មើល​កុំព្យូទ័រ​នៅ​ចម្ងាយ​ជិត​ពេក​

​ការធ្វើការ​ជាមួយ​កុំព្យូទ័រ​រាល់ថ្ងៃ អាចធ្វើ​ឲ្យ​ភ្នែក​អស់កម្លាំង និង​ស្ងួត​បាន​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បានដាក់​កុំព្យូទ័រ ឆ្ងាយ​ពី​ភ្នែក​ពី ៣៨ ទៅ ៥០ សង់ទីម៉ែត្រ​ពី​ភ្នែក​។ អ្នក​ក៏​គួរតែ​ទុកពេល​ឲ្យ​ភ្នែក​សម្រាក ជា​រៀងរាល់ ២០ នាទី ផងដែរ​។ 
 
​ញី​ភ្នែក​

​កា​រញី​ភ្នែក ដែល​កំពុងតែ​រមាស់ ហាក់ដូចជា​រឿង​ត្រូវធ្វើ​ណាស់ ប៉ុន្តែ តាមពិត វា​គ្រាន់តែ​ធ្វើ​ឲ្យ​ភ្នែក​ទៅ រលាក​លើស​ដើម​ប៉ុណ្ណោះ​។ អ្នក​ក៏​អាច​ចម្លង​មេរោគ ទៅក្នុង​ភ្នែក​បានដែរ​។ បើសិន​ជាមាន​កំទិចកំទី ធ្វើ​ឲ្យ​រមាស់ ការ​ព្រិច​ភ្នែក ជាមួយនឹង​ទឹក​ត្រជាក់ ក៏​អាច​បាត់​ទៅវិញ​ដែរ​។ 
 
​មិន​ពាក់​វ៉ែនតា​ខ្មៅ​

​ការធ្វើ​បែបនេះ វា​ដូចគ្នា​នឹង​ការការពារ​ស្បែក​ដែរ អ្នកត្រូវការ​ការពារ​ភ្នែក ពី​កាំរស្មី​យូ​វីរ​បស់​ព្រះអាទិត្យ​។ ការប៉ះពាល់​នឹង​កាំរស្មី​ពន្លឺព្រះអាទិត្យ​យូរពេក អាចធ្វើ​ឲ្យ​កើតជា​ជំងឺ​ភ្នែក Macular Degeneration និង​ខូច​បាត​ភ្នែក​បាន​។ ដូច្នេះ ត្រូវការ​ពាក់​វ៉ែន​តាខ្មៅ​ជានិច្ច នៅពេល​អ្នក​ចេញទៅ​ក្រៅ​។​
 
​មិនបាន​លាង​សម្អាត​ច្រាស​លាប​ភ្នែក​

​ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​ច្រាស​លាប​ភ្នែក យ៉ាងហោចណាស់​ម្តង​ក្នុង​មួយខែ​។ ការដែល​មិនបាន​លាង​សម្អាត វា​នឹង​បង្ក​មេរោគ​កាន់តែច្រើន ដែល​អាច​នាំ​ឲ្យ​មានការ​បង្ក​រោគ និង​រលាក​ភ្នែក​បាន​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com