ជាតិ
គិត​ត្រឹម​១១​ខែ​ឆ្នាំ​២០១៩ មានកូន​ផ្សោត​១២​ក្បាល បានកើត​នៅ​ក្រចេះ និង​ស្ទឹងត្រែង​
26, Nov 2019 , 7:19 pm        
រូបភាព
កូនផ្សោតទី១២ កំពុងហែលជាមួយមេ និងហ្វូងផ្សោតដទៃទៀត នៅអន្លង់ផ្សោតត្បូងខ្លា ដែលស្ថិតនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩។ រូបភាពពីអង្គការ WWF កម្ពុជា
កូនផ្សោតទី១២ កំពុងហែលជាមួយមេ និងហ្វូងផ្សោតដទៃទៀត នៅអន្លង់ផ្សោតត្បូងខ្លា ដែលស្ថិតនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩។ រូបភាពពីអង្គការ WWF កម្ពុជា
​ភ្នំពេញ​៖ កូន​ផ្សោត​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ នៅក្នុង​អន្លង់​ផ្សោត​ត្បូង​ខ្លា ដែល​ស្ថិតនៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​កម្ពុជា  WWF ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ វិច្ឆិកា​។​


 
​អង្គការ WWF កម្ពុជា បាន​បញ្ជាក់ថា កូន​ផ្សោត​មួយ​ក្បាល​ថ្មី​នេះ គឺជា​កូន​ផ្សោ​តទី​១២​ហើយ ដែល​ត្រូវ​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ ក្នង​នោះ​មានកូន​ផ្សោត ៦​ក្បាល កើត​នៅ​ខេត្តស្ទឹងត្រែង និង​៦​ក្បាល​ទៀត កើត​នៅ​ខេត្តក្រចេះ​។ 
 
​លោក ចាន់ ដេ​ត អ្នកគ្រប់គ្រង​គម្រោង​សត្វ​ផ្សោត​នៅ​ខេត្តក្រចេះ​របស់​អង្គការ WWF បាន​ឲ្យ​ដឹងថា នៅ​កម្ពុ​ជាមាន​ផ្សោត​៩២​ក្បាល រស់នៅ​ខេត្តស្ទឹងត្រែង និង​ក្រចេះ​។ 
​ដ្បិត​មាន​សត្វ​ផ្សោត​ចាប់កំណើត​ថ្មី​ក្តី ប៉ុន្តែ​ក៏មាន​ផ្សោត​៦​ក្បាល បាន​ងាប់​ដែរ នៅក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៩​នេះ​៕
 

Tag:
 ផ្សោត​
© រក្សាសិទ្ធិដោយ thmeythmey.com