ជាតិ
«​អ្នកអុំទូក​ជា​ស្ត្រី​» កំពុង​ទាក់ទាញ​អ្នកទេសចរ នៅក្នុង​សហគមន៍​កំពង់​ភ្លុក
26, Nov 2019 , 4:45 pm        
រូបភាព
កំពង់ភ្លុក៖ រូបពី លោក ប៉ាន់ បូនី
កំពង់ភ្លុក៖ រូបពី លោក ប៉ាន់ បូនី
ដោយ:
​សៀមរាប​៖ តំបន់​ទេសចរណ៍​កំពង់​ភ្លុក កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​ទស្សនា តាមរយៈ ទិដ្ឋភាព​ដ៏​ស្រស់ស្អាត នៃ​ផ្ទៃ​បឹង​ទន្លេសាប និង ព្រៃ​លិច​ទឹក​។ ជាពិសេស​អ្នកអុំទូក​ជា​ស្ត្រី និង​ជាម​គ្គុ​ទ្ទេស​ក៏​ទេសចរ ដែល​រួមចំណែក​សំខាន់​ក្នុង​សហគមន៍​ទេសចរណ៍​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ទេស​ទេសចរណ៍​។​


 
​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ សិ្ថ​ត​នៅក្នុង​ស្រុក​បាគង ខេត្តសៀមរាប ដែល​កំពុង​ទាក់ទាញ ភ្ញៀវ​ជាតិ​-​អន្តរជាតិ​។ ភូមិ​បណ្តែត​ទឹក ,​ភាពស្រស់ស្អាត​នៃ​ព្រៃ​លិច​ទឹក​ខៀវស្រងាត់ និង​មាន​ម្លប់​ត្រជាក់ចិត្ត , ការមើល​ថ្ងៃ​រៀប​លិច រួមទាំង​អ្នកអុំទូក​ជា​ស្ត្រី​ជូន​ភ្ញៀវ​មើល​ទេសភាព​កម្សាន្ត​នោះ សុទ្ធតែ​ធាតុ​ផ្សំ​សំខាន់​ក្នុងការ​ទាក់ចិត្ត​ភ្ញៀវទេសចរ ដែល​ទៅលេង​នៅ​ទីនោះ​។ 


 
​ក្រសួងទេសចរណ៍ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រៅពី​មាន​ជំនាញ​អុំទូក ស្ត្រី​ទាំងអស់ ក៏​ជាម​គ្គុ​ទ្ទេស​ក៏​ទេសចរ ដែល​អាច​ពន្យល់​រៀបរាប់​ដល់​ភ្ញៀវ អំពី​ទំនៀមទម្លាប់​ប្រពៃណី ក្នុង​សហគមន៍ ស្ថានភាព​ធម្មជាតិ សក្តានុពល​ក្នុង​សហគមន៍​ដោយ​ក្តី​ស្និត​ស្នាល និង​រួសរាយ​រាក់ទាក់​។ ចំណុច​នេះ បាន​ទាក់ទាញ​ចិត្ត​អ្នកទេសចរ ឲ្យ​ពេញចិត្ត និង រីករាយ​ជាខ្លាំង​»​។​
 
​សូមបញ្ជាក់ថា សហគមន៍​ទេសចរន៍ កំពង់​ភ្លុក ស្ថិតនៅតាម​មាត់បឹង​ត​ន្លេ​សាប នៅ​ស្រុក​ប្រាសាទបាគង មាន​ចម្ងាយ ប្រមាណ​៣០ គីឡូម៉ែត្រ​ពី ខេត្តសៀមរាប​៕





Tag:
 កំពង់​ភ្លុក​
 ​ស្ត្រី​
 ​ស្ត្រី​អុំទូក​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com