ជាតិ
គ្រឿងសម្អាង​ខុសច្បាប់​ជាង​២​តោន​នៅ​ខណ្ឌមានជ័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​
26, Nov 2019 , 8:19 pm        
រូបភាព
រូបពីអគ្គស្នងការដ្ឋាននគលបាលជាតិ
រូបពីអគ្គស្នងការដ្ឋាននគលបាលជាតិ
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​និង​វេច​ខ្ចប់​គ្រឿងសម្អាង​ខ​មួយកន្លែង​នៅ​ខណ្ឌមានជ័យ ដោយ​រកឃើញ​គ្រឿងសម្អាង​ខុសច្បាប់​ជាង​២៥០០​គីឡូក្រាម កាលពី​ថ្ងៃទី​២៥ វិច្ឆិកា​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គល​បាល​ជាតិ​។​

 
​ក្រោយពី​ឆែកឆេរ សមត្ថកិច្ច បានសម្រេច​បិទ​ទីតាំង​នោះ ហើយ​ដកហូត​គ្រឿងសម្អាង​ទុកជា​បណ្ដោះអាសន្ន ដើម្បី​យកទៅ​ពិសោធន៍ រក​សារធាតុ​ផ្សេងៗ​ក្នុង​គ្រឿងសម្អាង​នោះ​។ ចំណែកឯ ម្ចាស់​ទីតាំង​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាកសួរ​នៅ​នាយដ្ឋាន​ន​គល​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ 

រូបពីអគ្គស្នងការដ្ឋាននគលបាលជាតិ


Tag:
 គ្រឿងសម្អាង​
© រក្សាសិទ្ធិដោយ thmeythmey.com