កីឡាជាតិ
ជាតិ
AFC ផ្តល់អាហារូបករណ៍អនុបណ្ឌិតកីឡាបីជំនាញ ដល់សហព័ន្ធបាល់ទាត់កម្ពុជា
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ផ្តល់អាហារូបករណ៍អនុបណ្ឌិតកីឡា៣ជំនាញ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)។ ការសិក្សាធ្វើឡើងនៅមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា នៅទីក្រុង Neuchtel ប្រទេសស្វីស ឆ្នាំសិក្សា២០២០-២០២១។ បើតាមសេចក្តីប្រកាសរបស់ FFC នៅថ្ងៃទី២៦ វិច្ឆិកា មន្ត្រីឬបុគ្គលិកនៃក្លិបនីមួយៗដែលចង់សិក្សា ត្រូវស្នើសុំការចុះឈ្មោះតាមគេហទំព័រ www.cies.ch ជាមុនសិន។ ការចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
ជំនាញទាំងបីដែល AFC ផ្តល់ឲ្យកម្ពុជារួមមាន ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ផ្នែកកិច្ចការច្បាប់ និងផ្នែកមនុស្សសាស្ត្រនៃកីឡា។ សម្រាប់ការសិក្សានៅទីក្រុង Neuchtel ប្រទេសស្វីសនេះដែរ AFC រ៉ាប់រងតែលើថ្លៃអាហារូបករណ៍ប៉ុណ្ណោះ ខណៈការចំណាយផ្សេងៗជាបន្ទុករបស់បេក្ខជន។
អាហារូបករណ៍នេះ គឺជាកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា(The AFC-FIFA Master Scholarship International Centre for Sports Studies) គាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com