កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ទូកក្តោង កាយសម្ព័ន្ធ និង​បាល់ទាត់​ទះ​ឆ្នេរ​ខ្សាច់​ចេញទៅ​ហ្វីលីពីន​យប់​នេះ​
26, Nov 2019 , 9:19 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​កីឡាបាល់ទាត់ ដែល​បាន​ចេញទៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​២២ វិច្ឆិកា កីឡា​៣​ប្រភេទ​រួមមាន​ទូកក្តោង កាយសម្ព័ន្ធ​(Artistic) និង​បាល់ទះ​ឆ្នេរ​ខ្សាច់ ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៦ វិច្ឆិកា​នេះ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​បើក​ការប្រកួត​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

 
​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​ទូកក្តោង​ចំនួន​៤​រូប កាយសម្ព័ន្ធ Artistic ចំនួន​២​រូប និង​បាល់ទះ​ឆ្នេរ​ខ្សាច់​ចំនួន​៥​រូប ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅ​ម៉ោង​១២:៤៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៧ វិច្ឆិកា ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​កីឡា​ទូកក្តោង និង​បាល់ទះ​ឆ្នេរ​ខ្សាច់​នឹង​ចាប់ផ្តើម​ការប្រកួត​វគ្គ​ជម្រុះ​នៅ​ថ្ងៃទី​២៩ វិច្ឆិកា ខណៈ​កីឡា​កាយសម្ព័ន្ធ Artistic ប្រកួត​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​សម្រាប់​ការប្រកួត​កីឡា SEA Games ឆ្នាំនេះ ម្ចាស់ផ្ទះ​ហ្វីលីពីន​ដាក់​កីឡា​ចំនួន​៥៦​ប្រភេទ​ឲ្យ​ប្រកួតប្រជែង ដោយមាន​វិញ្ញាសា​សរុប​ចំនួន​៥៣០ និង​មាន​១១​ប្រទេស​ចូលរួម​។ កម្ពុជា​បញ្ជូន​កីឡា​៣១​ប្រភេទ​ឲ្យ​ចូលរួម រួមមាន​បាល់ទាត់​, បាល់ទះ​លើ​ក្តារ​, បាល់ទះ​ឆ្នេរ​ខ្សាច់​, ល្បុក្កតោ​, ចំបាប់​, ប៉េតង់​, តេ​ក្វាន់​ដូ​, កា​យស​ម្ព័​ន​, កីឡា​រាំ​, វាយ​សី​, វាយ​កូន​បាល់​, ទោចក្រយាន​, បាល់បោះ​, ទ្រី​យ៉ា​ត្លុង​, សីដក់​, Beseball, ប្រដាល់​គុន​ខ្មែរ​, ប្រដាល់សកល​, គុន​ដាវ​, ហែល​ទឹក​, អត្តពលកម្ម​, វាយកូនគោល​, កីឡា​អេឡិចត្រូនិក​, ហុក​គី​, វាយ​កូនឃ្លី​លើ​តុ​, សូ​ហ្វ​តិ​ន្នី​ស​, ឃិ​ក​បុក​ស៊ី​ង​, កា​រ៉ា​តេ​, ជឺ​ជិត​ស៊ូ​, យូ​ដូ និង​ទូក​ប្រពៃណី​-​កា​នូ​៕   

Tag:
 ​ទូកក្តោង​
  កាយសម្ព័ន្ធ​
  បាល់ទះ​ឆ្នេរ​ខ្សាច់​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com