ONE Championship
កីឡាជាតិ
ជាតិ
៥​នាក់​អាច​ជួប​គូប្រជែង​ខ្លាំងៗ​បន្តទៀត​ក្រោយ​ឈ្នះ​នៅ ONE: EDGE OF GREATNESS
27, Nov 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នៅក្នុង​កម្មវិធី​ប្រកួត ONE: EDGE OF GREATNESS កាល​ថ្ងៃទី ២២ ខែ វិច្ឆិកា នៅ​ប្រទេស​សិង្ហ​បុរី​កន្លងមក គេ​អាច​រកឃើញ​កីឡាករ​មាន​ទេពកោសល្យ​ចំនួន​៥​នាក់​ដែល​អាច​ឡើងទៅ​ជួប​គូប្រកួត​ល្អៗ​នៅ​ថ្ងៃមុខ និង អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​។ ខាងក្រោម​នេះ​ជា​កីឡាករ​មាន​សក្ដានុពល​អាច​ប្រឈមមុខ​ដាក់គ្នា​។

 
Troy Worthen

Troy Worthen ឬ «Pretty Boy» បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE ប្រកបដោយ​គុណភាព​ហើយ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​នៅពេល​យកឈ្នះ Chen Lei ឬ “Rock Man”​។ Worthen បាន​ប្រើ​ជំនាញ​ចំបាប់​ដ៏​ខ្លាំង​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​ការប្រកួត​លើ​កីឡាករ​ចិន​។ ដូច្នេះ​ជើង​ខ្លាំង Yusup Saadulaev អាចជា​កីឡាករ​ដ៏​សក្ដិសម​ម្នាក់​ដើម្បី​ធ្វើតេស្ត​សមត្ថភាព​។ បុរស​មកពី Dagestan ជា​កីឡាករ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ជឺ​ជិត​ស៊ូ និង ពូកែ​ខាង​កីឡាករ​ចំបាប់​ទៀតផង​។  Yusup ជា​កីឡាករ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន ក្រោយ​ឈ្នះ ៥ លើក​ជាប់​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ bantamweight​។ បើសិន​ការប្រកួត​នេះ​ពិតជា​អាចទៅរួច​មែន អ្នកឈ្នះ​នឹង​ក្លាយជា​ជើង​ខ្លាំង​ពិតប្រាកដ​ក្នុង​ទម្ងន់ bantamweight​។ 
 
Shuya Kamikubo
 
​កីឡាករ​ម្នាក់​ដែល​អាច​ប្រជែង​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ONE Bantamweight World Title គឺ Shuya Kamikubo  ឬ “Stealth”​។ កីឡាករ​ជប៉ុន​គ្រប់គ្រង​ការប្រកួត​បានល្អ​ដើម្បី​ឈ្នះ​ការប្រកួត​ជា​ឯកច្ឆន្ទ​លើ Bruno Pucci​។ «Stealth» ឥឡូវនេះ​បានទទួល​ជ័យជម្នះ ៤ លើក​ជាប់​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន ប៉ុន្តែ គេ​មិនទាន់​ល្បី​ខ្លាំង​ក្នុងនាម​ជា​កីឡាករ​កំពូល​នៅឡើយ​ទេ​។ យ៉ាងណាក្ដី អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ Kevin Belingon ឬ “The Silencer” អាចជា​កីឡាករ​ម្នាក់​ដែល​រូប​គួរ​ប្រឈម​ទៅ​ថ្ងៃមុខ​។ កីឡាករ​មកពី Team Lakay មាន​ក្បាច់​ការពារ​ជំនាញ​ខាង​ប៉ុនប៉ង​ផ្ដួល​យ៉ាង​ល្អ និង មាន​ក្បាច់​ប្រយុទ្ធ​ល្អ ដែល Kamikubo មិនទាន់បាន​ជួប​នៅឡើយ​នៅក្នុង​អាជីព​របស់គេ​កន្លងមក​។ បើសិន​កីឡាករ​ជប៉ុន​អាច​ប៉ះ​អតីត​ម្ចាស់​ខ្សែក្រវាត់​រូបនេះ វា​នឹង​អស់​មន្ទិលសង្ស័យ​អំពី​ការ​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​នោះឡើយ​។ 
 
Rahul Raju
 
​កីឡាករ​ឥណ្ឌា​ដែល​ហ្វឹកហាត់​នៅ​សិង្ហ​បុរី Rahul Raju ឬ ឈ្មោះ​ក្រៅ “The Kerala Krusher” ត្រលប់មក​ទទួល​ជ័យជម្នះ​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោយ​បញ្ចប់ Furqan Cheema​។ កីឡាករ​ប្រភេទ​ទម្ងន់ lightweight ដែល​អាចជា​ការធ្វើ​តេស្ត​សមត្ថភាព​ដ៏​ល្អ​គឺ  Pieter Buist​។ កីឡាករ​ហូ​ឡង់ រូបនេះ​កំពុង​ឡើង​កូដ​ខ្លាំង​ដោយ​ឈ្នះ​២​លើក​ជាប់​គ្នា​ក្នុងឆ្នាំនេះ​។  ប្រភេទ​ទម្ងន់ lightweight សុទ្ធតែ​ជើង​ខ្លាំង​។ បើសិន​ពួកគេ​ទាំងពីរ​ជួបគ្នា​មែន​នោះ​ច្បាស់​ជា​អាច​ដឹង​ចម្លើយ​ថា​អ្នកណា​ខ្លាំង​ពិតប្រាកដ​។ 
Alex Silva
 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Alex Silva ឬ  “Little Rock” បានធ្វើ​ឲ្យ កីឡាករ​ចិន Peng Xue Wen ចុះចាញ់​ត្រឹម​ទឹក​ទី​២ ដោយសារ​កណ្ដាប់​វាយ​ពីលើ​ពេលដេក​លើ​ក្ដារ​រេញ​។ ការប្រកួត​បន្ទាប់ Alex គួរ​ជួប Jeremy Miado​។ កីឡាករ​ហ្វីលីពីន​រូបនេះ​អាច​រំកិល​ទៅកាន់​ការប្រកួត​ល្អប្រសើរ​មួយកម្រិត​ទៀត​ក្នុង​ដំណើរ​ទៅ​ដណ្ដើម​ខ្សែក្រវាត់ World Title​។  នៅ​ថ្ងៃមុខ​វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ រវាង​អ្នកខ្លាំង​ចំបាប់ និង អ្នក​ពូក​កែ​កណ្ដាប់ដៃ​ប្រយុទ្ធ​។ Alex Silva និង  Jeremy Miado នឹងធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​រំភើប​ញាប់​ញ័រ​ដល់​អ្នកគាំទ្រ​។ 
 
Petchmorakot Petchyindee Academy
 
​វា​ជាការ​ត្រលប់​មករក​លទ្ធផល​ល្អ​វិញ​សម្រាប់​កីឡាករ​ជើង​ខ្លាំង​ថៃ Petchmorakot Petchyindee Academy នៅ​សង្វៀន Singapore Indoor Stadium ហើយ​វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​។ កីឡាករ​របស់​ថៃ​បានបញ្ចប់ Charlie Peters ដោយ​កែង​និង​ជង្គង់​។ បើសិន​រូបគេ​ជួប កីឡាករ​ដែល​ទើប​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ WORL GRAND PRIX សញ្ជាតិ​បារាំង Samy Sana ឬ “AK47” ច្បាស់​ជា​ល្អមើល​ជាក់​ជាមិនខាន​។ កីឡាករ​ទាំងពីរ​មាន​អាវុធ​មុត​ស្រួច​រៀងខ្លួនៗ ជាពិសេស​កណ្ដាប់ដៃ និង​ជើងវែងៗ​របស់​ពួកគេ​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: Mark OF GREATNESS នៅ​ថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​)​តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS​។ 

© រក្សាសិទ្ធិដោយ thmeythmey.com