ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ! ចង់បំបាត់ស្នាមសម្លាកមែនទេ? កុំរំលងរូបមន្តធម្មជាតិទាំងនេះ
× គ្មាននរណាម្នាក់ចង់មានស្នាមសម្លាកលើស្បែកឡើយ ដូច្នេះទើបអ្នកមួយចំនួនសុខចិត្តចំណាយប្រាក់មិនស្ដាយដើម្បីទទួលបានស្បែករលោងស្រស់ស្អាត។ ទោះជាយ៉ាងណាមិនចាំបាច់ចំណាយប្រាក់ក៏អ្នកអាចបំបាត់ស្នាមសម្លាក ឬធ្វើឱ្យវាមើលលែងសូវឃើញផងដែរតាមរយៈការអនុវត្តរូបមន្តធម្មជាតិមួយចំនួន។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីវិធីងាយៗបំបាត់ស្នាមសម្លាក ឬធ្វើឱ្យវាមើលលែងសូវឃើញដូចមុន ៖
១. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមប្រើបន្ទះត្រសក់ដុសលើស្នាមសម្លាកជាប្រចាំរហូតដល់ទទួលបានលទ្ធផលគាប់ចិត្តជាការស្រេច។
២. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់ផ្ទាល់លើស្នាមសម្លាកជាប្រចាំ។
៣. ទឹកខ្ទឹមបារាំងស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកខ្ទឹមបារាំងស្រស់លើស្នាមសម្លាកជាប្រចាំ។ រូបមន្តនេះមិនសាកសមសម្រាប់ស្បែកស្ងួត ឬងាយប្រតិកម្មឡើយ។
៤. ទឹកឃ្មុំ
ប្រើប្រាស់ទឹកឃ្មុំចំនួនសមល្មមលាបលើស្នាមសម្លាកឱ្យបានញឹកញាប់ជាប្រចាំរហូតទទួលបានលទ្ធផលប្រសើរ។
៥. ចេក
ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ចេកក៏មានប្រសិទ្ធភាពជួយបំបាត់ស្នាមសម្លាកផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចលាបម៉ាស្សាថ្នមៗលើស្នាមសម្លាកសម្រាប់រយៈពេល ១០ នាទី និងទុកចោលពេញមួយយប់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com