ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការព្យាបាល​ការឈឺ​ឆ្អឹងខ្នង​ក្នុង​រយៈពេល​ខ្លី​
27, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វិទ្យាស្ថាន​សុខភាព​ជាតិ​និយាយថា ការឈឺ​ឆ្អឹងខ្នង គឺជា​បញ្ហា​វេជ្ជសាស្ត្រ​ទូទៅ​មួយ​នៅ​សហរដ្ឋអាមេរិក​។​


 
​ការឈឺ​ខ្នង​រយៈពេល​ខ្លី​មាន​រយៈពេល​មិន​លើសពី​ប្រាំមួយ​សប្តាហ៍ ហើយ​អាច​នឹង​បង្ក​ភាពមិន​ស្រួល​បន្ថែម ប្រសិនបើ​អ្នក​មិន​បានទទួល​ការព្យាបាល​។​
​ដើម្បី​ព្យាបាល​ការឈឺ​ឆ្អឹងខ្នង​ក្នុង​រយៈពេល​ខ្លី វិទ្យាស្ថាន​សុខភាព​ជាតិ​បាន​ណែនាំ​ថា ៖
 
•​ ​ចូរ​ប្រើ​កញ្ចប់​ក្តៅ ឬ​ត្រជាក់ ដើម្បី​ធ្វើ​ឲ្យ​បាត់​ឈឺ​ខ្នង​
•​ ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់​បន្ថែម ដូច​ការហាត់​ទាញ ឬ​ហាត់​អា​អេ​រ៉ូ​ប៊ិក ប៉ុន្តែ​ត្រូវ​ពិនិត្យ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​
•​ ​រួមបញ្ចូល​ការ​លាតសន្ធឹង​ទៅក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​
•​ ​រួមបញ្ចូល​កាល់ស្យូម និង​វីតាមីន D នៅក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​ជួយ​ឲ្យ​ឆ្អឹងខ្នង​របស់​អ្នក​រឹងមាំ​
•​ ​លេបថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេ​ន អាស្ពីរីន ឬ​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន ដើម្បី​បំបាត់​ការឈឺចាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com