អត្ថបទពាណិជ្ជកម្ម
ឆ្នាំនេះ ម្ចាស់​រថយន្ត FORD គ្រប់រូប​កាន់តែ​រំភើប​រីករាយ ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ ឆ្ពោះទៅកាន់​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​
27, Nov 2019 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩៖ ម្ចាស់​រថយន្ត FORD គ្រប់រូប ដែលជា​អតិថិជន​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយរីករាយ ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ឆ្លងដែន ដ៏​អស្ចារ្យ​ឆ្ពោះ ទៅកាន់​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ក្រុង​ប៉ាក​សេ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ខាងមុខនេះ​។ ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​នេះ នឹង​ប្រព្រឹត្តទៅ​ជាមួយនឹង​ក្បួន​ដង្ហែ​រថយន្ត Ford ចំនួន​១៣០​គ្រឿង​។​
 
​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៩​នេះ រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅក្នុង​ប្រទេស​កម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី​ដោយ​ក្រុមហ៊ុន PTT ខេ​ម​បូ​ឌា ដែលជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយក៏​មានការ​ចូលរួម​សហការ​ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និង ក្រុមហ៊ុន Cooper Tire​។​
 
​គួរបញ្ជាក់​ផងដែរ ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៩ ក៏មាន​ការសហការ​ចូល​រួម​ពី​ក្រុមហ៊ុន​ឯកទេស​បិត Sticker ថ្លា​ការពារ​ថ្នាំ​រថយន្ត Sticker City និង​ហាង​នំ​បុ័ង​បាយ័ន​ផងដែរ​។ ក្នុង​ដំណើរ​កម្សាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី​១៣​នេះ មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ គឺ​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​អ្នកដំណើរ​ប្រមាណ ៦០០​នាក់​។ អ្នកចូលរួម ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ភាព​រីករាយ​ជាមួយ​ទេសភាព​ព្រៃភ្នំ នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង រួម​ជាមួយនឹង​បទពិសោធន៍​បោះជំរំ​ដ៏​អស្ចារ្យ នៅលើ​វាលស្មៅ​យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។ លើសពីនេះទៅទៀត  អ្នកចូលរួម​ទាំងអស់​នឹងមាន​ឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សម្បូរបែប​ក្នុងតម្លៃ​សមរម្យ ក្នុង​ផ្សារ​ទំនើប នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ថែម​ទៀតផង​។​


 
​ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅកាន់​ខេត្តរតនគិរី , ឆ្នាំ​២០០៩ ទៅកាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​, ឆ្នាំ​២០១២​ទៅកាន់​ខេត្តមណ្ឌលគិរី​, ឆ្នាំ​២០១៣​ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត​, ឆ្នាំ​២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ​, ឆ្នាំ​២០១៥ ទៅកាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​, ឆ្នាំ​២០១៦ ទៅកាន់​ខេត្ត​បុរី​រាម​, ឆ្នាំ​២០១៧ ទៅកាន់​ទីក្រុង​ប៉ា​តា​យ៉ា និង​ឆ្នាំ​២០១៨ ទៅកាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់​។​


 
​លោក ម៉ៃ​ឃើ ព្រី​ន (Michael Breen) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នៃ​ក្រុមហ៊ុន Ford Motor Company បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន Ford Cambodia រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន Ford ទាំងអស់​ដែល​បាន​គាំទ្រ​ក្រុមហ៊ុន Ford និង​ដើម្បីឱ្យ​អតិថិជន បានធ្វើ​ដំណើរ​កម្សាន្ត​ចុងឆ្នាំ ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ផងដែរ​។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ និង​រាប់អាន​មនុស្ស​ថ្មីៗ​ជាច្រើន និង​បាន​ណែនាំ និង​ចែករំលែក អំ​ពីបទ​ពិសា​ធន៍​ក្នុង​អាជីវកម្ម​របស់​អ្នក រួមជាមួយ​ដំណើរ​កម្សាន្ត​បោះជំរំ​ដ៏​អស្ចារ្យ ហើយ​សំខាន់បំផុត គឺ​ទទួលបាន​បទពិសោធន៍​បើកបរ ប្រកបដោយ​ភាព​រីករាយ​ជាមួយ​រថយន្ត Ford»​។​


 
​លោក សេង វឹង ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ត Ford  នៃ​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្មវិធី​ដំណើរ​កម្សាន្ត FORDAdventure ឆ្នាំ​២០១៩​នេះ​។ លោក​រំពឹងថា ដំណើរ​កម្សាន្ត​ឆ្នាំនេះ នឹង​ធ្វើឱ្យ​អ្នកចូលរួម កាន់តែ​រីករាយ​ខ្លាំង​ជាង​ឆ្នាំមុនៗ​ទៅទៀត​។ លោក​មានប្រសាសន៍​បន្ត​ថា​៖«​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៩​នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំមុនៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង​១៣០​គ្រឿង ធ្វើដំណើរ​ឆ្លងកាត់​ទឹក​ដី​ខេត្តស្ទឹងត្រែង ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​អតិ​ថ​ជន FORD ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​បើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​យើង និង​ប្រទេស​ឡាវ​ផងដែរ​»​។​


 
​លោក Leang Mardi អ្នកគ្រប់គ្រង​ឥណទាន​ជាន់ខ្ពស់ នៃ​ធនាគារ KB Daehan Specialized Bank បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អ​អិ​ម អេ ខេ​ម​បូ​ឌា ក៏ដូចជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ហ្វ​ដ ដែល​បាន​ផ្ដល់នូវ​ទំនុកចិត្ត និង​ភាពជឿជាក់​ចំពោះ​ធនាគារ KDSB ជាពិសេស​ផ្តល់ឱកាស​ឲ្យ​ធនាគារ KDSB បាន​ធ្វើជា​ដៃគូ ក្នុងការ​ផ្ដល់​កម្ចី​ជូន​គ្រប់​អតិថិជន​ហ្វ​ដ​ទាំងអស់​។ សម្រាប់​លោក Leang Mardi ភាពជា​ដៃគូ ក៏​ជាការ​ឆ្លើយតប​ចំពោះ​ក្រុមហ៊ុន ធនាគារ KDSB ក៏បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សេវាកម្ម​របស់ខ្លួន​តាម​រយៈ ការផ្ដល់​អត្រា​ការប្រាក់​ទាប សេវា​អនុម័ត​ឥណទាន​ឆាប់រហ័ស ឯកសារ​ងាយស្រួល ជាពិសេស គឺ​ទទួល​សិក្សា​អតិថិជន​ហ្វ​ដ គ្រប់​២៥​ខេត្ត​ក្រុង​។ បើតាម​លោក Leang Mardi ក្រៅពី​កម្ចី​សម្រាប់​ទិញ​រថយន្ត ធនាគារ​ក៏មាន​កម្ចី​ទិញ​ផ្ទះ កម្ចី​សម្រាប់​អាជីវកម្ម និង​ពង្រីក​មុខរបរ ជាមួយ​អត្រា​ការប្រាក់​ប្រកួតប្រជែង​ផងដែរ​។​


 
​លោក ហួង ស៊ុន​ហ៊ី​ន ប្រធាន​គ្រប់គ្រង​ស្ថានីយ៍ និង​ទីផ្សារ​លក់រាយ នៃ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT Cambodia ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន RMA Cambodia ដែល​ជឿជាក់​លើ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន PTT Cambodia សម្រាប់​កម្មវិធី​ដំណើរ​កម្សាន្ត Ford Adventure  2019 នេះដែរ​។  បើតាម​លោក ហួង ស៊ុន​ហ៊ី​ន  បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន 74 សាខា​ស្ថានីយ៍​ប្រេងឥន្ធនៈ រួមជាមួយ​នឹង​ហាង​កាហ្វេ Amazon, ហាង​លក់ទំនិញ Jiffy, បញ្ជរ​លក់​អាហារ និង​ភេ​ស្ជ​ជៈ និង​បន្ទប់​ទឹកស្អាត​ដែល​មាននៅ​គ្រប់​សា្ថ​នី​យ៍​ប្រេងឥន្ធនៈ PTT​។ លោក ហួង ស៊ុន​ហ៊ី​ន បន្តថា​៖«​យើង​នៅតែ​បន្ត​ពង្រីក​សេវាកម្ម និង​ស្ថានីយ៍​របស់​យើង ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់​យើង​»​។​


 
​លោកស្រី ឡាវ ស្រី​ដែ​ត​, Country Commercial Director នៃ​ក្រុមហ៊ុន​ភេ​ស្ជៈ​កម្ពុជា Coca Cola បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា មាន​ក្តី​សោមនស្ស​ជាខ្លាំង ដែល​បាន​ក្លាយខ្លួនជា​អ្នក​ឧបត្ថម្ភ​ភេសជ្ជៈ​ធំ សម្រាប់​កម្មវិធី Ford Adventure 2019​។ ផលិតផល​របស់​យើង តែងតែ​ផ្តល់ជូន​អ្នក​ពិសា នូវ​ភាពសប្បាយ​រីករាយ និង​អារម្មណ៍​ស្រស់ស្រាយ នៅ​គ្រប់​ឱកាស​ជួបជុំ​នានា ហើយ​ពិតជា​សាក​សម​ឥតខ្ចោះ ក្នុង​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​នេះ​»​។​


 
​លើសពីនេះទៅទៀត លោក សេង វឹង ក៏បាន​បន្ថែមទៀតថា ដំណើរ​កម្សាន្ត FORD Adventure មិន​ត្រឹមតែ​ជាការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការទំនាក់ទំនង​គ្នា​ល្អ ការជួយ​គ្នា​ទៅវិញទៅមក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់់​ក្រុមហ៊ុន RMA Cambodia៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com