អត្ថបទពាណិជ្ជកម្ម
Vietjet ឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​» ៣​ឆ្នាំ​ជាប់ៗ​គ្នា
27, Nov 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​ហូជីមិញ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ត្រូវបាន​ផ្តល់​ឈ្មោះ​ជា «​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត ប្រចាំឆ្នាំ​២០២០» ដោយ AirlineRatings ដែលជា​គេហទំព័រ​ដាក់ពិន្ទុ​សុវត្ថិភាព និង​ផលិតផល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត ក្នុង​ពិភពលោក​។
 
​នេះ​គឺជា​ឆ្នាំ​ទី​៣ ជាប់ៗ​គ្នា ដែល Vietjet ត្រូវ​បានផ្តល់​ពានរង្វាន់ នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ប្រចាំឆ្នាំ Airline Excellence Awards របស់ AirlineRatings ដែល​ទទួលស្គាល់​ទៅលើ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត ក្នុង​ពិភពលោក​។ 
 
​បើ​យោងទៅតាម AirlineRatings ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បង្កើន​ចំនួន​យន្តហោះ និង​គោលដៅ​ហោះហើរ​របស់ខ្លួន យ៉ាង​ឆាប់រហ័ស​។ ក្រុមហ៊ុន​នេះ បាន​បើកចំហ​ការហោះហើរ​សម្រាប់​ទាំងអស់គ្នា ដោយសារតែ​ការ​មាន​បុគ្គលិក​ហោះហើរ ពោរពេញ​ដោយ​បទពិសោធន៍​ជាច្រើន និង​ការផ្តល់ជូន​តម្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត​។ Vietjet បាន​បង្កើត​ឲ្យ​និន្នាការ​បដិវត្តន៍​ជាច្រើន ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​។ 


 
​លោក Geoffrey Thomas និពន្ធ​នាយក​របស់​គេហទំព័រ Airlineratings.com បាន​ឲ្យ​ដឹងថា​៖«​ក្រុមហ៊ុន Vietjet ពិតជា​មាន​ភាព​វ័យឆ្លាត​ណាស់​លើ​ទីផ្សារ​របស់ខ្លួន ប៉ុន្តែ​នៅ​ពីក្រោយ​នេះ ក្រុមហ៊ុន​មាន​ផែនការ​ដ៏​ឆ្លាត​វៃ និង​ផែនការអាជីវកម្ម​ដ៏​ប្រាកដប្រជា​មួយ ដែល​ផ្តល់​ការធ្វើដំណើរ​ប្រកបដោយ​តម្លៃ​សម​រម ដល់​មនុស្ស​រាប់លាន​នាក់​»​។ 
 
​ពានរង្វាន់ Airline Excellence Awards​នេះ ផ្តោតទៅលើ​ប្រព័ន្ធ​សុវត្ថិភាព និង​ការធ្វើ​សវនកម្ម​របស់​រដ្ឋាភិបាល​ជាសំខាន់ រួមជាមួយ​នឹង​ចំណុច​នៃ​ការវិនិច្ឆ័យ​ចំនួន​១២ ក្នុងនោះ​រាប់បញ្ចូល​ទាំង​អាយុកាល​នៃ​យន្តហោះ អត្ថប្រយោជន៍​សម្រាប់​អ្នកដំណើរ អត្រា​នៃ​ការវិនិយោគ ការផ្តល់ជូន​ផ្សេងៗ​លើ​ផលិតផល និង​ទំនាក់ទំនង​របស់​បុគ្គ​លិ​ក​។ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក សម្រាប់​បញ្ជី​ឈ្មោះ​ប្រចាំឆ្នាំ​២០២០ ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand, Singapore Airlines, Qatar Airways, Qantas, Cathay Pacific, Virgin Australia និង Emirates ផងដែរ នៅក្នុង​ការទទួលស្គាល់​លើ​កម្រិត​ផ្សេងៗ​គ្នា​។ 


 
​កាលពីពេល​ថ្មីៗ​នេះ Vietjet ទើបតែ​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត លើ​ប្រព័ន្ធ​សុវត្ថិភាព ជាមួយនឹង​ការផ្តល់ជូន​ពិន្ទុ ផ្កាយ ៧ ពី​គេហទំព័រ AirlineRatings.com និង​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដោយ​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី IATA ចាប់តាំងពី​ឆ្នាំ​២០១៥​។ 
 
​ក្រុមហ៊ុន​នេះ ក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ៥០ របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ និង​២០១៩ ផងដែរ សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក់​នេះ ធ្វើឡើង​ដោយ Airfinance Journal និង​ទើបតែ​ឈ្នះ​ពានរង្វាន់​ក្នុងនាម​ជា «​ក្រុមហ៊ុន​អាកាសចរណ៍​គិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​ប្រចាំឆ្នាំ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​» ដោយ​មជ្ឈមណ្ឌល​សម្រាប់​អាកាសចរណ៍​អាស៊ី​-​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា CAPA៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com