ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! របៀប​ងាយៗ​ធ្វើ​ស៊ីរ៉ូប៍​ខ្ទឹមស​បំបាត់​ក្អក​និង​ផ្ដាសាយ​
28, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​ខ្ទឹមស​អាច​បំបាត់​អាកា​រៈ​ក្អក​និង​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​ឆាប់រហ័ស​នៅពេល​ប្រើ​វា​ជា​ថ្នាំ​បែប​ទឹក​ស៊ីរ៉ូប៍​។ ថា​តើ​ស៊ីរ៉ូប៍​ខ្ទឹម​សមាន​គ្រឿងផ្សំ​អ្វីខ្លះ ហើយ​របៀប​ធ្វើ​ដូចម្ដេច?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ក្នុង​ការធ្វើ​ស៊ីរ៉ូប៍​ខ្ទឹមស ៖
 
១. គ្រឿងផ្សំ​

​ខ្ទឹមស​ស្រស់ៗ​ចំនួន ៥ កំពឹស និង​ទឹកឃ្មុំ​សរីរាង្គ ឬ​ធម្មជាតិ​កន្លះ​ពែង​។​
 
២. របៀប​ធ្វើ​

​ជាដំបូង​ត្រូវ​បកសំបក​ខ្ទឹមស រួច​ហាន់​ជា​បន្ទះ​ស្ដើងៗ ឬ​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​។ ដាក់​ខ្ទឹម​ចូលក្នុង​ក្រឡ​ស្អាត​មាន​គ្រប​បិទ​ជិត​មួយ​។ បន្ទាប់​មកចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ខ្ទឹមស និង​គ្រប​ឱ្យ​ជិត​។ រក្សាទុក​នៅ​កន្លែង​ស្ងួត និង​មាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហៗ​សម្រាប់​រយៈពេល ២ សប្តាហ៍​សិន សឹម​យកទៅ​ទុក​បន្ត​ក្នុង​ទូរ​ទឹកកក ហើយ​អ្នក​ទទួលទាន​ម្ដង ១ ស្លាបព្រា​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ផ្ដាសាយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com