ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ត្រឹម​ជួយ​ឱ្យ​ស្រក​ទម្ងន់ “​យ៉ា​អួរ​” អាច​ទប់ស្កាត់​ជំងឺ​ជាច្រើន​
29, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​យ៉ា​អួរ​មិន​ត្រឹមតែ​ជា​អាហារសម្រន់​ដែលមាន​រសជាតិ​ឆ្ងាញ់​ជួយ​ឱ្យ​ស្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាហារ​នេះ​ក៏​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ ថា​តើ​យ៉ា​អួរ​ប្រសើរ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការទទួល​ទាន​យ៉ា​អួរ​ជាប្រចាំ ៖
 
១. បំបាត់​អាកា​រៈ​ឈឺក្បាល​

​ការទទួល​ទាន​យ៉ា​អួរ​ក៏​ជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ក្នុង​ករណីខ្លះ​ការឈឺ​ក្បាល​បណ្ដាលមកពី​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ ហើយ​យ៉ា​អួរ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​រ៉ែ​នេះ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​ទទួល​ទាន​យ៉ា​អួរ​សុទ្ធ​គ្មាន​ជាតិ​ស្ករ ឬ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។​
 
២. ល្អ​សម្រាប់​សុខភាព​លំពែង​

​ការទទួល​ទាន​យ៉ា​អួរ គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ រួមទាំង​លំពែង​។ នោះ​ក៏​ព្រោះតែ​យ៉ា​អួរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​បាក់តេរី​ល្អៗ​ដែល​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​និង​ប្រយុទ្ធប្រឆាំង​បាក់តេរី​មិនល្អ​ក្នុង​ពោះវៀន​។ ការទទួល​ទាន​យ៉ា​អួរ​ជាប្រចាំ​ជួយ​កាត់បន្ថយ​បន្ទុក​រំលាយ​អាហារ​នៃ​លំពែង​។​
 
៣. ទប់ស្កាត់​បញ្ហា​ស្បែក​ស្ងួត​

​យ៉ា​អួរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​ជួយផ្ដល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង​។ គ្រាន់តែ​ប្រាកដថា​អ្នក​ជ្រើស​រើសយក​យ៉ា​អួរ​ដែល​គ្មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។​
 
៤. សុខភាព​ពោះវៀន​

​នោះ​ក៏​ព្រោះតែ​យ៉ា​អួរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ចាំបាច់​សម្រាប់​សុខភាព​ពោះវៀន​។​
 
៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​អាចជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​នោះ គឺ​យ៉ា​អួរ​។ សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​ដែលមាន​ផ្ទុក​ក្នុង​យ៉ា​អួរ​ជួយ​រក្សា​សុខភាព​ពោះវៀន​សំខាន់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​។ ការរក្សាបាន​នូវ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ល្អប្រសើរ​ជួយ​ទប់ស្កាត់​អ្នក​ពី​ការ​ទទួលទាន​ច្រើន​លើស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com