ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថាប័ន​ប៉ូលិស​កម្ពុជា គាំទ្រ​ការចាត់វិធានការ​លើ​បាតុករ​ហុងកុង​
28, Nov 2019 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​កម្ពុជា បានបង្ហាញ​​ការគាំទ្រ​លើ​ចំណាត់ការ​និង​ការអនុវត្ត​ច្បាប់​របស់រដ្ឋាភិបាល​ហុងកុង ដើម្បី​ស្តារ​ទីក្រុង​ហុងកុង ឲ្យវិល​ទៅរក​សភាព​ដើម​វិញ​។ នេះ​បើ​តា​ម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


 
​ការបង្ហាញ​ជំហរ​របស់លោក ឆាយ គឹម​ខឿន គឺជា​ការឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​សារព័ត៌មាន​ក្នុងស្រុក ដែល​ចង់ដឹង​អំពី​ប្រតិកម្ម​របស់​ស្ថាប័ន​នគរបាល​កម្ពុជា ជុំវិញ​ចំណាត់ការ​របស់​នគរ​បាល​ហុងកុង ទៅលើ​ក្រុមបាតុករ​។ គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់លោក ឆាយ គឹម ខឿន ទៅ​ចុះផ្សាយ​ថា​៖«​យើង ​អត់​ចង់ឃើញ​ស្ថានការណ៍​អាប់អួ ប្រកបទៅដោយ​មហន្ដរាយ​បែបនេះ​ទេ»​។​
 
​អគ្គ​ស្នងការរងរូបនេះ បន្តថា​៖«​ជា​ទស្សនៈ និង​ជា​ជំហរ​របស់​យើង គឺ​យើង​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ហុងកុង ក្នុងការ​ចាត់វិធានកា​រ​សមស្រប ដើម្បី​អនុវត្ដ​វិធានការ​ច្បាប់ ដើម្បី​ស្រោចស្រង់ និង​ដោះស្រាយ​សភាពការណ៍​ ដែល​បាន​កើតឡើង និង​កំពុងតែ​គំរាមកំហែង​ទីក្រុង​ហុងកុង រហូតដល់​ថ្ងៃនេះ​។ នេះ​ គឺជា​ភាពចាំបាច់​ ដែល​ត្រូវ​ដោះស្រាយ ដើម្បី​ស្ដារ​ប្រក្រតីភាព ដើម្បី​ពង្រឹង​ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម នៅ​ទីក្រុង​ហុងកុង ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​»។ 

កាលពីខែសីហា​ ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្ររដ្ឋាភិបាលចិន និងតំបន់រដ្ឋបាលហុងកុងផងដែរ ក្នុងការចាត់វិធានការទៅលើក្រុមបាតុករ។ តាមរយៈសេចក្តីថ្លែងការណ៍នាពេលនោះ ក្រសួងការបរទេសកម្ពុជា សរសេរដូច្នេះថា៖«កម្ពុជា ចង់ឃើញការវិលត្រឡប់មករកប្រក្រតីភាពឲ្យបានឆាប់នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល»៕  
 

Tag:
 ឆាយ គឹម​ខឿន​
  ហុងកុង​
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com