អត្ថបទពាណិជ្ជកម្ម
ទឹកដោះគោ​ខាប់ My Boy កញ្ចប់​២​គីឡូក្រាម​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​
28, Nov 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ My Boy បាន​ដាក់លក់​ផលិតផល​ទឹកដោះគោ​ខាប់ My Boy កញ្ចប់ ២​គីឡូក្រាម​របស់ខ្លួន កាលពី​ខែសីហា​កន្លងទៅនេះ ជាមួយនឹង​ការពេញចិត្ត​ពី​សំណាក់​អតិថិជន ជាពិសេស​ម្ចាស់​ហាង​កាហ្វេ និង​អ្នក​ឆុង​កាហ្វេ​ជំនាញ​នានា​។​
 
​កញ្ញា សុវណ្ណ ណាគ្រី ដែលជា​នាយក​គ្រប់គ្រង​នៅ​ឦសាន​កាហ្វេ​បាន​ឲ្យ​ដឹងថា​៖ «​ហាង​កាហ្វេ​របស់​ពួកយើង​បាន​ប្រើប្រាស់​ទឹកដោះគោ​ខាប់ My Boy ក្នុងការ​បង្កើត​រសជាតិ​កាហ្វេ​ផ្សេងៗ​សម្រាប់​អតិថិជន​របស់​ពួកយើង ក៏ដូចជា​រូបមន្ត​សម្រាប់​អតិថិជន​ដែលជា​ម្ចាស់​ហាង​កាហ្វេ​ថ្មីៗ​។ ទឹកដោះគោ​ខាប់ My Boy មាន​លក្ខណៈពិសេស​ខុសពី​ទឹកដោះគោ​ខាប់​ដទៃៗ​ទៀត តាមរយៈ​ការផ្តល់​ឱជា​រសផ្អែម​មុត ខាប់​ក្រាស់ ឈ្ងុយ​ដែល​ធ្វើ​ឲ្យ​កាហ្វេ​ទឹកដោះគោ​នីមួយៗ​មាន​អត្តសញ្ញាណ​ខុសៗ​គ្នា​»​។​


 
​កញ្ញា ណាគ្រី បាន​បន្តថា​៖ «​ហើយ​ខ្ញុំ​រឹតតែ​ពេញចិត្ត​នៅពេលដែល​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ My Boy បានផ្តល់​ជាមួយនឹង​ដប​ផ្ទុក​ទឹកដោះគោ​ដល់​អ្នក​ឆុង​កាហ្វេ ពីព្រោះ​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​ខ្លាំងណាស់​ក្នុងការ​ទុកដាក់ ក៏ដូចជា​ប្រើប្រាស់​វា​ជាដើម​»​។​
 
​លោក Assadej Chanlohakarnkid ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់ បាន​ឲ្យ​ដឹងថា ទឹកដោះគោ​ខាប់ My Boy កញ្ចប់​២​គីឡូក្រាម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុមហ៊ុន My Boy ក្នុងការ​ស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន និង​ផ្តល់ជូន​ពួកគេ​នូវ​អ្វីដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កិច្ចការងារ​របស់គេ​។​


 
​លោក​បាន​បន្ថែមទៀតថា​៖ «​ទឹកដោះគោ​ខាប់ My Boy កញ្ចប់ ២​គីឡូក្រាម​មាន​លក់​នៅលើ​ទីផ្សារ​ហើយ​ជាមួយ​ការ​ថែម​ជូន​ដប​ច្រក ដូច្នេះ​អតិថិជន​អាចធ្វើ​ការសាកសួរ​និង​រក​ជាវ​បាន​នៅតាម​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​»​។​
 
​កញ្ញា ណាគ្រី​ក៏បាន​បញ្ជាក់​បន្ថែមថា​៖ ក្នុងនាម​កញ្ញា​ជា​អ្នកផ្តល់​ការហ្វឹកហ្វឺន​ទៅលើ​ការប្រកួត​ឆុង​កាហ្វេ​ថ្នាក់ជាតិ​ម្នាក់ ដើម្បី​ឆុង​កាហ្វេ​ដ៏​មានឱជារស​និង​ទទួលបាន​ជោគជ័យ អ្នក​ឆុង​កាហ្វេ​ត្រូវការ​ចាំបាច់​នូវ​គ្រឿងផ្សំ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សម្ភារៈ​កាហ្វេ​ដែល​ងាយស្រួល​ប្រើ ហើយ My Boy ពិតជា​បានផ្តល់​នូវ​តម្រូវការ​ទាំងនោះ​ដល់​ពួកយើង​»៕



(អត្ថបទពាណិជ្ជកម្ម)





Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com