អន្តរជាតិ
កូរ៉េខាងជើង បាញ់​គ្រាប់ផ្លោង​ថ្ងៃនេះ ខណៈ​អាមេរិក​ផ្ដើម​អបអរ​បុណ្យ Thanksgiving
28, Nov 2019 , 3:40 pm        
រូបភាព
មីស៊ីលដែលកូរ៉េខាងជើងបាញ់នាពេលកន្លងមក។ រូបថត KCNA
មីស៊ីលដែលកូរ៉េខាងជើងបាញ់នាពេលកន្លងមក។ រូបថត KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា បាន​បាញ់​គ្រាប់ផ្លោង​ជាថ្មី​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ទាក់ទង​គ្រាប់ផ្លោង​នេះឡើយ​។ ការបាញ់​នេះ ធ្វើឡើង​ខណៈ​អាមេរិក​ផ្ដើម​អបអរ​ថ្ងៃបុណ្យ Thanksgiving ដែលជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​មួយ​របស់​ប្រជាជន​អាមេរិក​។​


 
​ក្នុងការ​ជូនដំណឹង​បន្ទាន់​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា យោធា​កូរ៉េខាងត្បូង មិនបាន​បញ្ជាក់​ពី​ប្រភេទ​គ្រាប់ផ្លោង​នេះ ជា​មី​ស៊ី​ល ឬ​ជា​អ្វី​ឡើយ ។ យោធាកូរ៉េខាងត្បូងបន្តថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងពីរគ្រាប់ ចេញពីខេត្ត Hamkyong ខាងត្បូង។ 
 
​នេះ​ជាការ​បាញ់​លើក​ទី​១៣​ហើយ​របស់​កូរ៉េខាងជើង​នៅ​ឆ្នាំ​២០១៩ នេះ ខណៈដែល​ការចរចារ​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ​កំពុង​ជាប់គាំង​។ ការបាញ់​លើកចុងក្រោយ ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែតុលា ដែល​កាលនោះ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​ការបាញ់​មី​ស៊ី​លពីរ​គ្រាប់​ចេញពី​ប្រព័ន្ធ​បាញ់​រ៉​ក្កែ​ត​ចម្រុះ សំដៅ​សមុទ្រ​ខាងកើត​។

ការបាញ់​នេះ ក៏​ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ជំនួប​មេដឹកនាំ​កូរ៉េខាងត្បូង និង​រដ្ឋ​សមាជិក​អាស៊ាន​នៅ​ទីក្រុង​ប៊ូសាន​។ មុន​ជំនួប​នេះ លោក គីម ក៏​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​មួយ​ក្ឌាំង​នៅក្បែរ​ព្រំដែន​ចែង​ចែក​ឧបទ្វីប​កូរ៉េ​ផងដែរ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com