ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? សុខភាព “​ក្រពេញ​ប្រូ​ស្តា​ត​” ល្អប្រសើរ ដោយសារ​អាហារ​ទាំងនេះ​
28, Jun 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​បុរស​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​ខណៈដែល​វ័យ​កាន់តែ​កើនឡើង​។ ជាក់ស្ដែង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ការស្លាប់​របស់​បុរស​។​ក្រៅពី​ជំងឺមហារីក​ក៏​នៅ​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​ផ្សេងៗ​ទៀត រួមបញ្ចូល​ទាំង​ជំងឺ​រលាក​ប្រូ​ស្តា​ត​និង​រីក​ក្រពេញ​ប្រូ​ស្តា​ត​។ ការ​រលាក ភាព​ពិបាក​ឬ​មានការ​ឈឺចាប់​នៅពេល​នោម ដំបៅ ជា​រោគសញ្ញា​មួយចំនួន​នៃ​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​ដែល​តាមពិតទៅ​អាច​ទប់ស្កាត់បាន​តាមរ​យៈ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត ៖
 
១. ត្រី​សាល​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រ​រលាក​ក្នុង​រាងកាយ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​ប្រសើរ​។​
 
២. ផ្កា​ខាត់ណា​ខៀវ​

​មួយ​ក្នុងចំណោម​ប្រភេទ​នៃ​អាហារ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ នោះ​ក៏​ព្រោះតែ​ផ្កា​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ indoles និង sulforaphane ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។ ដើម្បី​រក្សា​សារធាតុ​ប្រឆាំង​ជំងឺមហារីក​នៃ​ផ្កា​ខាត់ណា​ខៀវ កុំ​ចម្អិន​វា​លើសពី ៥ នាទី​។​
 
៣. គ្រាប់​ធញ្ញជាតិ​

​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​វីតាមីន D ដែល​ចាំបាច់​ចំពោះ​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​។​
 
៤. ស៊ុត​

​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន និង​វីតាមីន D ដែល​ចាំបាច់​ក្នុងការ​រក្សា​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​ចៀស​ផុតពី​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងៗ រួមទាំង​ជំងឺមហារីក​។​
 
៥. ផ្លែ​ស្ត្រ​បឺ​រី​

​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ពី​ក្នុង​រាងកាយ ហើយ​រក្សា​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​ល្អប្រសើរ​។​
 
៦. សណ្ដែក​ពពួក legumes និង​សណ្ដែកសៀង​

​សណ្ដែក​ពពួក legumes រួមមាន​សណ្ដែកដី សណ្ដែកខៀវ និង​សណ្ដែកក្រហម​ជាដើម ព្រមទាំង​ស​ណ្ដែ​ង​សៀង​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅថា phytoestrogens ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។ ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​នឹង​ជួយ​ប្រយុទ្ធប្រឆាំង​ការលូតលាស់​នៃ​ដុំ​សាច់​មហារីក​ក្នុង​កោសិកា​ក្រពេញ​ប្រូ​ស្តា​ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com