អត្ថបទពាណិជ្ជកម្ម
អស់ចម្ងល់ពីរូបភាពថ្មីនៃម៉ាកសញ្ញាស្រាបៀរកម្ពុជានៅលើហ្វេសប៊ុកហើយ នៅឡើយតែរូបរាងកំប៉ុងថ្មី ដែលស្ថិតនៅភាពអាថ៌កំបាំង
× បើតាមការឆ្លើយតបពីទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរកម្ពុជាកាលពីពេលថ្មីៗនេះ បានឱ្យដឹងយ៉ាងពិតប្រាកដហើយថា រូបភាព (Profile) នៅលើហ្វេសប៊ុករបស់ខ្លួន ពិតជារូបម៉ាកសញ្ញាថ្មីនៃស្រាបៀរកម្ពុជាពិតមែន។
នេះគ្រាន់តែជាតម្រុយខ្លះៗនៃការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រាបៀរកម្ពុជាតែប៉ុណ្ណោះ ដោយឡែកចំពោះការរចនារូបភាពលើកំប៉ុងថ្មីយ៉ាងណានោះ នៅមិនទាន់បានបង្ហាញឱ្យជាក់ច្បាស់នៅឡើយ។
បើតាមវីដេអូខ្លី ១៤ វិនាទី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ដូចគ្នានោះ សាធារណជនអាចកត់សម្គាល់បានខ្លះៗពីរូបរាងថ្មីរបស់ស្រាបៀរកម្ពុជាប្រហែល ៤០ ភាគរយប៉ុណ្ណោះ។ ហើយក្នុងវីដេអូដដែលនោះក៏បានបញ្ជាក់ផងដែរថានៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ឆាប់ៗនេះ អាចនឹងមានការចេញផ្សាយអំពីរូបរាងរចនាថ្មីរបស់ខ្លួនក៏អាចថាបាន។
ដូច្នេះសូមរង់ចាំតាមដានអំពីការប្រែប្រួលរូបរាងរបស់ស្រាបៀរកម្ពុជាទាំងអស់គ្នា។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com