អត្ថបទពាណិជ្ជកម្ម
កម្មការិនី​សិប្បកម្ម​ធ្វើ​ធូប​ម្នា​ក់នៅ​ខេត្តកោះកុង ឈ្នះ​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់
29, Nov 2019 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​កោះកុង ៖ កម្មការិនី​បម្រើ​ការងារ​នៅ​សិប្បកម្ម​ផលិត​ធូប​ម្នាក់​រស់នៅ​ខេត្តកោះកុង មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង អ៊ី​ឈី​តាន់ នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០​លាន​រៀល បន្ទាប់ពី​ទិញ​ទទួលទាន​ចំនួន​១​ដប​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​។
 
​ស្ត្រី​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ចំនួន ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ រូបនេះ ឈ្មោះ ណុប សោភា អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​បម្រើ​ការងារ​នៅក្នុង​សិប្បកម្ម​ផលិត​ធូប ស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ 
 
​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​បន្ទប់​ជួល​ស្នាក់នៅ​ខាងលើនេះ អ្នកនាង ណុប សោភា បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា អ្នកនាង​មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ដោយសារតែ​ជីវភាព​គ្រួសារ​ជួប​ការលំបាក ខ្វះខាត និង​រស់នៅក្នុង​ភាពជា​ស្ត្រី​មេម៉ាយ មាន​កូនតូច​ចំនួន​២​នាក់​នៅក្នុង​បន្ទុក​ផង​នោះ អ្នកនាង​ក៏បាន​សម្រេចចិត្ត​ចាក​ចេញពី​ស្រុកកំណើត មក​រស់នៅ​ខេត្តកោះកុង ដោយ​ជួល​បន្ទប់​គេ​ស្នាក់នៅ និង​បម្រើ​ការងារ​ជា​កម្មការិនី​ក្នុង​សិប្បកម្ម​ផលិត​ធូប​។ 


 
​អ្នកនាង​បាន​បន្តទៀតថា ដោយសារតែ​កត្តា​ជីវភាព​ខ្វះខាត​ខ្លាំង ស្ទើរតែ​រាល់ថ្ងៃ បន្ទាប់ពី​សម្រាក​ពី​ការងារ​នៅក្នុង​សិប្បកម្ម​ផលិត​ធូប អ្នកនាង​តែង​ឆ្លៀត​ទៅ​បម្រើ​ការងារ​ជា​អ្នក​ចាប់​ទឹកកក និង​រត់​តុ​នៅតាម​ភោជនីយដ្ឋាន​ពេលយប់ ដើម្បី​ទទួលបាន​កម្រៃ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​បង់ថ្លៃ​បន្ទប់​ជួល​។ ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ មុនពេល​ចូលធ្វើការ អ្នកនាង​តែង​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ពី​អ្នកលក់​ចំនួន​មួយ​ដប​ទុក​សម្រាប់​ទទួលទាន នៅពេល​ស្រែក​ទឹក​ដូច​ទម្លាប់​សព្វដង​។ លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។ ភ្លាមនោះ អ្នកនាង​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏បាន​ស្រែកប្រាប់​អ្នក​នៅ​ជិតខាង​គ្នា​ឱ្យជួយ​ពិនិត្យមើល និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។​
 
​អ្នកនាង​បានបញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀតថា ក្រោយពី​ទទួលបាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​3 ឆ្នាំ​2019 នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100​លាន​រៀល រហូតដល់ 70​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​70​រង្វាន់ , ទូរស័ព្ទ iPhone XS ចំនួន​70​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាចជា​រូបអ្នក ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 AdsZone
© រក្សាសិទ្ធិដោយ thmeythmey.com