អត្ថបទពាណិជ្ជកម្ម
កសិករ​ម្នា​ក់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ
29, Nov 2019 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្បូងឃ្មុំ​៖ បុរស​ម្នាក់​ជា​កសិករ រស់នៅ​ខេត្ត​ត្បូងឃ្មុំ មានសំណាង​បានឈ្នះ​រង្វាន់​ធំ ទឹកប្រាក់​សុទ្ធ​ចំនួន​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ បុរស​ដែលមាន​មហា​សំណាង​រូបនេះ  ឈ្មោះ ហេង ចិត្ត អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ 
 
​លោក ហេង ចិត្ត បាន​រៀបរាប់​ប្រាប់ ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​នៅពេល​ចុះទៅ​ប្រគល់​ប្រាក់​ចំនួន ១០០ លាន​រៀល ដល់​លំនៅឋាន​លោក​ថា សព្វថ្ងៃនេះ​ជីវភាព​គ្រួសារ​របស់លោក មាន​ភាពលំបាក​គួរសម ព្រោះ​លោក​ធ្វើ​តែ​ធ្វើ​ស្រែចំការ​បន្តិចបន្តួច ដើម្បី​ចិញ្ចឹម​គ្រួសារ ដែលមាន​កូនតូចៗ​ចំនួន​២​នាក់​ក្នុងបន្ទុក​។  កសិករ​រូប​រៀបរាប់​ទៀតថា លោក​តែង​ស្រមៃ​ថា ខ្លួន នឹងមាន​សំណាង​ឈ្នះ​រង្វាន់ ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដូច​គេ​ដែរ ទើប​អាច​កែប្រែ​ជីវភាព​គ្រួសារ​ឱ្យបាន​ល្អប្រសើរ​។ ដូច្នេះហើយ​បានជា​លោក​ព្យាយាម​ទទួលទាន​ស្ទើរ​រាល់ថ្ងៃ​»​។ 
 
​លោក ហេង ចិត្ត រៀបរាប់​ទិដ្ឋភាព​នៅពេល​លោក​បានឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់​១០០ លាន​រៀល​នេះ​ដូច្នេះ​៖«​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់​មកពី​ស្រែ និង​អង្គុយ​សម្រាក​ឱ្យ​បាត់​ហត់​បន្តិច ខ្ញុំ​បាន​ប្រើ​កូន ឱ្យទៅ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​១​កំប៉ុង​។ នៅពេល​យកមក​គាស់ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០ លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ខ្ញុំ​រំភើប​រីករាយ​ជាខ្លាំង ហើយ​បាន​ហៅ​អ្នកភូមិ​ដែល​ស្ថិតនៅ​ជិតគ្នា​ឱ្យជួយ​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​»​។​


 
​អតិថិជន​ដែលមាន​សំណាង​រូបនេះ រៀបរាប់​ឲ្យ​ដឹង​ទៀតថា ទឹកប្រាក់​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​ពិត​ជាមាន​សារសំខាន់ ចំពោះ​ជីវភាព​គ្រួសារ​របស់លោក​ខ្លាំងណាស់ ហើយ​ក្រោយពី​ទទួលបាន លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ និង​ទិញ​ដីស្រែ​សម្រាប់​បង្កបង្កើនផល ហើយ​ទុក​មួយចំនួនទៀត សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ទៅ​ថ្ងៃ​អនាគត​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង ពិត​ជាមាន​រង្វាន់​ប្រាក់​លាន​ពិតៗ ។  នេះ​ជាការ​បញ្ជាក់​របស់ លោក ហេង ចិត្ត​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ជូន​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​ទឹកប្រាក់​ចំនួន ១០  លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​កំប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 AdsZone
© រក្សាសិទ្ធិដោយ thmeythmey.com