អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន គង់ នួន គ្រុប សម្ពោធម៉ូតូ YAMAHA ៣ម៉ូឌែលព្រមគ្នា ដែលល្អឥតខ្ចោះ និងសមបំផុតសម្រាប់យុវវ័យ
× ភ្នំពេញថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ក្រុមហ៊ុន គង់នួន គ្រុប បាននាំយកម៉ូតូថ្មី៣ម៉ូឌែល របស់ YAMAHA ដែលជាម៉ូឌែលពេញនិយមខ្លាំង និងសាកសមបំផុត សម្រាប់យុវវ័យគ្រប់ស្រទាប់នៅកម្ពុជា។ ម៉ូតូថ្មី ៣ ម៉ូឌែលនេះ ពិតជាកក្រើកនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវកិត្តយស និងអតិថិជនទូទាំងប្រទេស។
លោក គង់ សិរីវុធ បានថ្លែងក្នុងឱកាសពិសេសនោះថា៖«ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ និងកិត្តិយស ដែលបានធ្វើជាតំណាងឲ្យលោក ឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធផលិតផលថ្មី។ ខ្ញុំចាំបានកាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ លោក ឧកញ៉ា គង់ នួន ថ្លែងនៅក្នុងកម្មវិធីបើកសម្ពោធ ដាក់ឲ្យដំណើរការសាខា យ៉ាម៉ាហាថោន បាក់ទូកថា ក្រុមហ៊ុន គង់ នួន គ្រុប នឹងនាំចូលម៉ូឌែលថ្មីៗ ៣ម៉ូឌែលទៀត នៅចុងឆ្នាំ២០១៩ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការទទឹងរង់ចាំរបស់អតិថិជន ដែលនិយមចូលចិត្តនិងគាំទ្រម៉ូតូយ៉ាម៉ាហា»។
លោកបានបន្ថែមទៀតថា៖«ដូចដែលបានសន្យា នៅថ្ងៃនេះ ក្រុមហ៊ុន គង់ នួន គ្រុប បាននាំចូលនូវម៉ូឌែលថ្មី ៣ផ្សេងៗគ្នា ដូចជា Yamaha X Ride ជាប្រភេទម៉ូតូ Automatic កម្លាំងម៉ាស៊ីន 125cc រូបរាងបែបភ័រគួរឲ្យទាក់ទាញ និងរស់រវើក សាកសមឥតខ្ចោះសម្រាប់យុវជន យុវនារីសម័យថ្មី។ ជាមួយនឹងម៉ូឌែលថ្មីមួយទៀតគឺ Yamaha MX-King ជាប្រភេទ ចង្កឹះលេខ និងអ៊ំប្រ៊ីយ៉ា កម្លាំងម៉ាស៊ីន 150cc កម្លាំងខ្លាំង រូបរាងរចនាបែបស្ព័រសាកសម សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ឬបែបផ្សងព្រេង។ កាន់តែអស្ចារ្យជាមួយ Yamaha MT15 កម្លាំងម៉ាស៊ីន 155cc ជាប្រភេទម៉ូតូ Sport Bike ដែលកំពុងពេញនិយមនៅក្នុងទីផ្សារនិងមានអតិថិនដែលស្រលាញ់និយមចូលចិត្តម៉ូតូធំ ជាច្រើនកំពុងរង់ចាំ»។
សូមបញ្ជាក់ថា ក្រៅពី៣ម៉ូឌែលថ្មីនេះ នាឆ្នាំកន្លងមក ក្រុមហ៊ុន គង់ នួន គ្រុប ដែលជាតំណាងចែកចាយផ្តាច់មុខ ម៉ូតូយ៉ាម៉ាហា ពីក្រុមហ៊ុនផលិតម៉ូតូយ៉ាម៉ាហាប្រទេសប៉ុន បាននាំចូល និងចែកចាយម៉ូឌែលម៉ូតូជាច្រើនទៀត ជាពិសេសគឺ Yamaha Qbix ដែលកំពុងទទួលបានការពេញនិយមជាខ្លាំង និងគួរជាទីមោទក ពីសំណាក់អតិថិជនទូទាំងប្រទេស។
គួរបញ្ជាក់ថាម៉ូតូ YAMAHA គឺជាផលិតផល ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលា យពីសំណាក់ប្រជាជនកម្ពុជា គ្រប់រូបក្មេងចាស់ ប្រុសស្រី រយៈពេលជាង១០ឆ្នាំមកហើយ ព្រោះតែម៉ូតូ YAMAHA គឺជាផលិតផលដែលមានគុណភាព និងស្ដង់ដារខ្ពស់បំផុត កម្រិតពិភពលោករបស់ប្រទេសជប៉ុន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com