អត្ថបទពាណិជ្ជកម្ម
សំណាង​ឆ្លងខេត្ត​! រស់នៅ​កំពង់ចាម តែ​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ
29, Nov 2019 , 4:42 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី សោម សោភា ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម មានសំណាង​ត្រូវ​រង្វាន់​៤០​លាន​រៀល គ្រា​ដែល​លោកស្រី និង​ក្រុមគ្រួសារ​បានធ្វើ​ដំណើរ​ក​ម្សា​ន្ត​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៨ វិច្ឆិកា កន្លងទៅ​។
 
​អ្នកស្រី​រៀបរាប់​ដំណើររឿង​ឈ្នះ​រង្វាន់​ស្ទើរតែ​មិន​នឹកស្មាន​ដល់​នេះ​ថា អ្នកស្រី​បាន​ទិញ​ស្រា​បៀរ​កម្ពុជា​១​កេស ដើម្បី​ហូប​ជុំគ្នា​ជាមួយ​គ្រួសារ​លើ​ឆ្នេរសមុទ្រ​ពេល​ល្ងាច​។ ញុំ​ា​អស់​ប្រហែល​ជិត​កន្លះ​កេស ប្តី​របស់គាត់​ក៏​ឃើញ​គេ​ដាក់ថា​៤០​។ ដំបូង​គាត់​ស្មានថា ឈ្នះ​៤០​នាទី ប៉ុន្តែ​ដល់ពេល​អ្នកស្រី​ពិនិត្យមើល​ឱ្យ​ច្បាស់​ក៏​ដឹងថា មិនមែន​៤០​នាទី​អ្វី​ទេ គឺ​៤០​លាន​រៀល​។ 
 
​អ្នកស្រី​បញ្ជាក់ថា​៖ «​នេះ​បាន​ហៅថា​សំណាង​មកពី​ព្រេង​មែន​។ ខ្ញុំ​នៅ​កំពង់ចាម​ឯណោះ បែរមក​មានសំណាង​ឈ្នះ​ទឹកប្រាក់​លើទឹក​ដី​កំពង់សោម​ឯណេះ​ទៅវិញ​»​។ 
 
​ទឹកប្រាក់​នេះ លោកស្រី​នឹង​យកទៅ​សង​ធនាគារ​ខ្លះ និង​ចែក​ឱ្យដល់​បងប្អូន ដែល​ទៅលេង​កំពង់សោម​ជុំគ្នា​ខ្លះ ព្រោះនេះ​ហាក់ដូចជា​សំណាង​បានមកពី​ការ​សាមគ្គី និង​រាប់អាន​គ្នា​ល្អ​រវាង​បងប្អូន​ទាំងអស់​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com