អត្ថបទពាណិជ្ជកម្ម
ទៅ​ឡើងផ្ទះ​បង សំណាង​ប្អូន ត្រូវ​រង្វាន់​៤០​លាន​រៀល ពី​ភេសជ្ជៈ WURKZ
29, Nov 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រូបង្រៀន​ម្នាក់ នៅ​ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ លោកស្រី ឈួន សុខ​ឃី បាន​ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ​បងស្រី​របស់គាត់ នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ បាន​មានសំណាង​ធំ​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ​។
 
​លោកស្រី​មានប្រសាសន៍ថា​៖ «​ម៉ោង​ប្រហែល​១​រសៀល ខ្ញុំ​ជិះ​ពី​កំពង់ធំ​ទៅ​ប៉ោយប៉ែត ចម្ងាយ​ក៏​ឆ្ងាយ​គួរសម​ដែរ ខ្ញុំ​អស់កម្លាំង​ពេក​ក៏​ចង់​ហូប​វើក WURKZ ដើម្បី​ប៉ូវ​កម្លាំង​ព្រោះ​ជិត​ដល់ពេល​ល្ងាច​ទទួលភ្ញៀវ​ហើយ ដល់​តែ​គាស់​ភ្លាម​ចេញមក​៤០​លាន​រៀល ខ្ញុំ​អរ​ឡើង​និយាយ​លែងចេញ​ទៅហើយ​ថ្ងៃនោះ​»​។ 
 
​លោកស្រី​បញ្ចា​ក់ថា ទឹកប្រាក់​ដ៏​ច្រើន​នេះ គាត់​នឹង​យកទៅ​បើកមុខរ​បរជា​ដេប៉ូ​លក់​ភេសជ្ជៈ​ព្រោះ​ផ្ទះ​នៅជាប់​ថ្នល់​ស្រាប់ ហើយ​មុខរបរ​នេះ​ជា​មុខរបរ​កំពុង​កាក់កប​នៅ​ស្រុក​ស្ទឹងសែន​។ 
 
​លោក ស្រី​ឃី បន្តថា​៖ «​គម្រោង​ចង់​បើក​រកស៊ី​នេះ​មាន​យូរហើយ​។ ខ្ញុំ​ក៏​ចង់​រកស៊ី ប៉ា​វា​ក៏​ចង់​រកស៊ី ដល់​តែ​កូន​ក៏​ឱ្យ​គ្នា​រៀន​ជំនាញ​រកស៊ី​ដែរ គ្រប់យ៉ាង ចិត្ត និង​កាយ​ត្រៀម​រួច​អស់ហើយ នៅឡើយ​តែ​លុយ តែ​ពេលនេះ​លុយ​ក៏មាន មានអី​ត្រូវ​គិត​ទៀត​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com