ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រដ្ឋមន្ត្រីវប្បធម៌៖ ពេលណាខ្មែររួមគ្នា ខ្មែរអាចធ្វើបាន
30, Nov 2019 ,
8:59 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ក្រសួងវប្បធម៌ បានរៀបចំកម្មវិធីសម្ដែងសិល្បៈខ្នាតធំដែលមានការសម្ដែងសិល្បៈចម្រុះ ក្នុងបំណងដើម្បីអបអរសាទរខួប១ឆ្នាំ ថ្ងៃដែលល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចាត់ទុកកម្មវិធីនេះថាជាស្មារតីចូលរួមមួយដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ក្នុងការលើកតម្កើងសម្បត្តិបេតិកភណ្ឌជាតិ ហើយនៅពេលណាខ្មែររួមគ្នា គឺខ្មែរអាចធ្វើបាន។
រាត្រីចងចាំ គឺជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យ ដើម្បីអបអរខួប១ឆ្នាំ ដែលលោ្ខនខោលចូលជាសម្បត្តិបេតិកភណ្ឌអរូបី ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨។ កម្មវិធីនេះមានការសម្ដែងសិល្បៈចម្រុះ រួមមាន របាំអប្សរា ដែលឧទ្ទិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្ដេច នរោត្ដម បុប្ផាទេវី, ល្ខោនស្រមោលស្បែកធំ, ការប្រគំស្គរជ័យ និងល្ខោនខោល។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានឱ្យដឹងថា ការរៀបចំកម្មវិធីនៅពេលនេះគឺបំផុសស្មារតីឱ្យប្រជាពលរដ្ឋខ្មែរកាន់តែគាំទ្រ កាន់តែស្រឡាញ់នូវតម្លៃសម្បត្តិបេតិភណ្ឌដែលដូនតាបានរក្សាទុកឱ្យ។ លោកស្រីរដ្ឋមន្ត្រីបន្តថា៖« អ្វីដែលរក្សាបានយូរ គឺពឹងផ្អែកដំបូងបំផុតលើស្មារតីរបស់មហាជនប្រជាជនសិន ឱ្យប្រជាជនស្រឡាញ់ គាំទ្រ បន្ទាប់មកទៀតគឺតាមរយៈទេសចរ ពេលមានការផ្សព្វផ្សាយទូលំទូលាយ អន្ដរជាតិនឹងផ្តោតលើអ្វីដែលជាតម្លៃរបស់មនុស្សជាតិហើយ»។
បន្ថែមពីនេះ លោកស្រី ភឿង សកុណា បានបង្ហាញអារម្មណ៍រីករាយជាពន់ពេកនៅពេលកម្មវិធីនេះលើកទីមួយនេះ មានការគាំទ្រច្រើនហួសពីការរំពឹងទុក។ មនុស្សប្រមាណជាងមួយម៉ឺននាក់ ដែលគេប៉ាន់ស្មានថាបានចូលរួមទស្សនាការសម្ដែងផ្ទាល់នៅព្រះលានជល់ដំរី។ រដ្ឋមន្ត្រីវប្បធម៌ក៏បានអរគុណដល់អ្នកសហការរៀបចំកម្មវិធីនេះឡើង ដែលបានបង្ហាញនូវកម្លាំងរួមរបស់ជាតិខ្មែរ ហើយកាលណាខ្មែររួមគ្នា គឺខ្មែរអាចធ្វើបាន។ លោកស្រីរដ្ឋមន្ដ្រី អំពាវនាវឱ្យបន្តស្មារីនេះទៅមុខ និងថាគ្មានអ្វីដែលថែបានល្អជាងប្រជាជនខ្លួនឯង និងគ្មានអ្វីដែលថែបានល្អជាងក្មេងជំនាន់ក្រោយទេ ដើម្បីរក្សាសម្បត្តិបេតិកភណ្ឌដែលដូនតាប្រឹងបង្កើត និងរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ល្ខោនខោល
រាត្រីចងចាំ
វប្បធម៌
ភឿង សកុណា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម